នេះជាការដកស្រងចេញពី ទស្សនាវដ្តីតារា
ដែលបានបង្ហាញពីជំរើសមួយចំនួនសំរាប់ ជាដំណោះស្រាយបំបាត់អាការត្អើក ។
អាការត្អើកបណ្តាលមកពីការរួញខ្លួន
ការកន្រ្តាក់ខ្លួន នៃសាច់ដុំបរិវេណសន្ទះទ្រូង នៅ ពេលត្រូវដកដង្ហើមចេញ
ដំណាលគ្នានឹងសាច់ដុំកន្រ្តាក់ ទើបមានអាកការត្អើក ។ អាការបែបនេះ ជាអាការត្អើកស្រាលប៉ុណ្ណោះអាចបំបាត់បាន
ដោយការទទួលទានទឹក ១កែវធំ ឬទ្រឹង អត់ដង្ហើមមួយសន្ទុះ ។ ប៉ុន្តែ
បើត្អើកជាប់គ្នាច្រើនថ្ងៃ បាត់ត្អើក ហើយក៏បែរជាត្អើកវិញទៀត
អាចបណ្តាលមកពីអាការប្រើប្រាស់ថ្នាំមួយចំនួន ភាពតានតឹង ឬដោយសារជំងឺផ្លូវអាហារ ។
បើត្អើកខ្លាំងដល់ថ្នាក់នេះ ត្រូវអាស្រ័យជំនួយពីគ្រូពេទ្យទើបាន ។
ទោះយ៉ាងណា
អ្នកអាចបំបាត់អាការត្អើកដោយខ្លួនឯងបាន ដោយ
÷
-ក្រេបរសជាតិជូរខ្លាំង ដូចជា
ទឹកខ្មេះ ទឹកក្រូចឆ្មារស្រស់ មិនបាច់ដាក់ស្ករ ។ ភាពជូរនឹង ធ្វើឲ្យសាច់ដុំលែងរួញខ្លួន
នឹងធ្វើអោយបាត់ត្អើកបាន ។
-លេបដុំបាយ ដោយពូតបាយជាដុំ
ចាប់ញាត់ក្នុងមាត់ រួចលេបចូលតែម្តង់ មិនបាច់ទំពា ហើយដកដង្ហើមអោយបានវែងៗ
អោយបាយធ្លាក់ចូលជាសន្សឹមៗទៅក្នុងក្រពះ ។
-ទទួលទានទឹក ១កែវធំ
លើកម្តងអោយអស់ពីកែវ ។
-លេបស្ករសចូលពោះ
បើបានស្ករអំពៅក្រហមៗ ឬស្ករត្នោតរឹតតែប្រសើរ ព្រោះនឹង បានទទួលគុណតំលៃនៃជាតិស្ករពិត
ថែមទាំងមិនបារម្ភអំពីសារធាតុធ្វើឲ្យសផង ។
-ដកដង្ហើមចូលឲ្យបានវែង
រួចទ្រឹងបន្តិច សឹមបញ្ចេញខ្យល់ដង្ហើមមកវិញ ឆ្លាស់គ្នានឹង ការទទួលទានទឹកស្អាតអោយបានច្រើនក្អឹក
។
-លៀនអណ្តាតចេញមកក្រៅ
រួចយកម្រាមដៃទាញខ្លាំងៗ ។ វិធីនេះនឹងជួយដល់ការ បើកបិទរបស់បំពង់ខ្យល់
ធ្វើអោយខ្យល់ចូលទៅពេញលេញ ៕