តើអ្នកដឹងទេថា
ក្រៅពីរសជាតិដ៏ផ្អែមឆ្ងាញ់នៃផ្លែធុរេននោះ
តើវាអាចមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាពរបស់យើង? ជាការពិតណាស់ក្រៅពីភាពផ្អែម
និងមានរសជាតិឆ្ងុយឆ្ងាញ់របស់វា វាពិតជាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់អ្នក។
តាមការស្រាវជ្រាវបានបង្ហាញថា នៅក្នុងធុរេនសម្បូរដោយជីវជាតិបេ និងសេ,
ជាតិដែក, ជាតិកាល់ស្យូម, ជាតិផ្វូសស្វ័រ។ ដូច្នេះហើយចំពោះអ្នកមានឆ្អឹងផាលខ្សោយ
គឺក្នុងមួយថ្ងៃៗអាំចទទួលទានផ្លែធុរេនឱ្យបាន ៣ ទៅ ៥ ក្លែប
គឺពិតជាអាចជួយប៉ូវក្រលៀន និងបំប៉នឆ្អឹងផាលបាន។
ម្យ៉ាងទៀតដោយសារតែផ្លែធុរេនជាប្រភេទផ្លែឈើដែលមានលក្ខណៈក្តៅចំពោះអ្នកជម្ងឺដែលឈឺបំពង់ក
និងជម្ងឺរលាកក្រលៀន គឺហាមទទួលទានដាច់ខាត
ព្រោះថាវាអាចធ្វើឱ្យជម្ងឺរបស់អ្នកកាន់តែធ្ងន់ធ្ងរជាងមុន។
ដោយសារតែផ្លែធុរេន ជាប្រភេទផ្លែឈើដែលអាចជួយបំប៉នឆ្អឹងផាល
និងប៉ូវក្រលៀនបាន
ដូច្នេះអ្នកគួរតែញុំាប្រភេទផ្លែឈើនេះទៅតាមបរិមាណកំណត់ក្នុងមួយថ្ងៃៗ។
Post By: khmerzoom