ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

អត្ថប្រយោជន៍​នៃ​ការដើរ​ញាប់ៗ​

ការដើរ​គឺជា​វិធី​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ ក្នុង​ការរក្សា​អ្នក​អោយមាន​សុខភាព​ល្អ ។ សកម្មភាព​នេះ ពិតជា​ផ្តល់​អត្ថប្រយោជន៍​យ៉ាងខ្លាំង សំ​រាប់ការ​សម្រក​ទម្ងន់​ដែល​លើស និង ដាស់តឿន​នូវ​ទម្លាប់​មិនល្អ រួច​ផ្តល់​អោយ​អ្នក​នូវ​ភាពជឿជាក់​គ្រប់គ្រាន់ ក្នុងការ​ប្រឈមមុខ​ទៅ នឹង​ឧបសគ្គ​នៅក្នុង​ជីវិត ។​

        វា​ពិតជា​ជំរើស​ដ៏​ថ្មីស្រឡាង បើ​ប្រៀប​ទៅ​នឹង​ទម្លាប់​លំ​ហាត់ប្រាណ​សាំ​ញុំ​ា និង ការចូល​ជា​សមាជិក​ក្លឹប​កីឡា ដែល​មាន​តម្លៃ​ថ្លៃ ។ អ្នក​រាល់គ្នា ត្រូវតែ​ដឹង​ថា វា​ជា​វិធី​នៃ​ការដើរ​ដ៏​ត្រឹមត្រូវ​មួយ ដើម្បី​រក្សា​នូវ​ភាព​សមសួន​។ ការដើរ លឿន និង ក្នុង​រយៈពេល​យូរ ត្រូវបាន​គេ​ស្គាល់​ថា​ជា​របៀប​នៃ​ការដើរ​ហាត់ប្រាណ​ញាប់ៗ ។​

    នៅក្នុង​អត្ថបទ​មួយ​នេះ អ្នក​នឹង​អាច​រកឃើញ​នូវ​អត្ថប្រយោជន៍​ជាច្រើន​នៃ​ការដើរ​ហាត់ប្រាណ​ញាប់ៗ​នេះ ។​

គុណសម្បត្តិ​នៃ​ការដើរ​ញាប់ៗ​

    កាត់បន្ថយ​ទម្ងន់​ដែល​អ្នក​មិន​ចង់បាន​

       ភាពធាត់​ជ្រុល គឺជា​មូលហេតុ​ដ៏​ចម្បង​មួយ​នៃ ជំងឺ​គ្រោះថ្នាក់​ជាច្រើន​។    ការដើរ​ញាប់ៗ គួប​ផ្សំ​ជាមួយនឹង អាហារ​ដែល​ផ្តល់​សារជាតិ​ចិញ្ចឹម​បន្ថែម អាច​ជួយ​ដុតបំផ្លាញ​នូវ​កាឡូរី​ដែល​លើស ដូច្នេះ​វា​អាច​នឹង​កាត់បន្ថយ​នូវ    ទម្ងន់ ខ្លួនប្រាណ​ដែល​អ្នក​មិន​ចង់បាន ។​

     ធ្វើអោយ​សម្ពាធ​ឈាម​ចុះ​ទាប​

         បច្ចុប្បន្ននេះ ជំងឺ​គាំងបេះដូង និង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល គឺ​កាន់តែ​កើតមាន​ក្នុង​ចំណោម​ក្រុម មនុស្ស​គ្រប់ វ័យ​។ ដើម្បី​រស់នៅ​ប្រកប​ដោយ​សុខភាព​មាំមួន អ្នក​ត្រូវ​ធ្វើ​ការគ្រប់គ្រង​កម្រិត​សម្ពាធ​ឈាម​របស់​អ្នក អោយបាន​ត្រឹមត្រូវ ។ ការដើរ​ញាប់ៗ អាច​ជួយ​កាត់បន្ថយ​នូវ​កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ ដូច្នេះ​វា​អាច​កាត់បន្ថយ​នូវ​ការ ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ជំងឺ​គាំងបេះដូង និង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ចំពោះ​បុគ្គល​ម្នាក់ៗ ។​

       កាត់បន្ថយ​ស្រេ្តស​

             នៅក្នុង​ពិភពលោក​នា​ពេល​ឥលូវ​នេះ ដែល​ជា​ទីកន្លែង​ដែល​អ្នក​រាល់គ្នា កំពុង​ព្យាយាម​ប្រឈមមុខ​នឹង​ការ ក្រ​កួត​ប្រជែង បាន​អោយ​តម្លៃ​តិច​បំផុត​ចំពោះ​សុខភាព​។ ដូច្នេះ​ស្ត្រេ​ស ក្លាយ​ជា​ផ្នែក និង ចំណែក​មួយ​នៃ​ជីវិត​របស់ អ្នក​រាល់គ្នា​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ការសិក្សា​បង្ហាញថា ការដើរ​ញាប់ៗ​នៅក្នុង​មជ្ឈដ្ឋាន​ស្រស់​ស្រាយ អាចធ្វើអោយ​ចិត្ត​របស់​មនុស្ស​ម្នាក់​សម្រាក និង​ដូចនេះ​វា​អាច​កាត់បន្ថយ​នូវ​កម្រិត​របស់​ស្ត្រេសបាន ។​

ជំរុញ​អោយ​ខួរក្បាល​មាន​សុខភាព​មាំមួន​

        ការដើរ​បាន​លើក​ស្ទួយ​ដល់​លំហូរ​របស់​ឈាម និង អុកស៊ីសែន​ដើរ​បាន​ត្រឹមត្រូវ​ពី​បេះដូង ទៅកាន់​ខួរក្បាល ដូចនេះ គឺ​អាច​ធ្វើអោយ​វា​កាន់តែ​មាន​ភាពភ្លឺស្វាង និង មាំ​ទាំ​ក្នុង​ការចាប់យក​នូវ​រឿង​ថ្មីៗ​បាន​ដោយ​ងាយស្រួល ។​

​បង្កើន​អាយុ​របស់​អ្នក​
          ការរស់នៅ អាច​កា្លយ​ជា​វត្ថុ​មានតម្លៃ ប្រសិនបើ​មនុស្ស​ម្នាក់​មាន​សុខភាព​មាំមួន និង អាច​រីករាយ​ជាមួយនឹង រាល់​ការកំសាន្ត​នៅក្នុង​ជីវិត ។ ដើម្បី​រស់​នៅ​បាន​ប្រកបដោយ​សុខភាព​ល្អ អ្នក​ត្រូវ​តែ​ធ្វើការ​ហាត់ប្រាណ ។ រួច​តើ​អ្វី​ដែល​អាច​ល្អ​ប្រសើរ​ជាង​ការចេញ​ដើរ​កំសាន្ត​ខាងក្រៅ​នោះ ? ការដើរ​ញាប់ៗ​អោយបាន​ទៀងទាត់ ជួយ​កាត់ បង្កើន​អាយុកាល​របស់​អ្នក ដោយ​ការពន្យា ឬ ការពារ​អាយុ​របស់​អ្នក​ពី ទំនាក់ទំនង​នៃ​ភាពមិនប្រក្រតី និង ជំងឺ​បេះដូង​ដទៃ​ផ្សេងៗ​ទៀត ។​

អត្ថប្រយោជន៍​បន្ថែម​

·         រាងកាយ​មាន​ភាព​បត់បែន​បាន តាម​កាលៈទេសៈ​។​

·         ការពារ​ពី​ជំងឺមហារីក​ពោះវៀន​។​

·         ជំរុញ​ប្រព័ន្ធ​ការពារ​។​

·         ធ្វើអោយ​ឆ្អឹង​រឹងមាំ ។​

·         ធ្វើអោយ​អារម្មណ៍​របស់​អ្នក​មាន​ភាពល្អប្រសើរ ។​

·         បង្កើន​ការផ្តល់​តម្លៃ​ដល់​ខ្លួនឯង ។​

·         ជំរុញ​កត្តា​មេតាបូលីស ។​

·         ជួយ​ធ្វើអោយ​ការឈឺចាប់​ខ្នង​មាន​ភាព​ធូរស្រាល ។​

·         អាច​រីករាយ​នឹង សេចក្តីសុខ​នៃ​ដំណេក​លក់​ស្រួល​នៅពេល​យប់ ។​

                                               
                                                                                                                         ប្រភព៖ Health.com.kh