ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

ការសិក្សា ព្រមានថាទូរទស្សន៍ និងហ្គេមកុំព្យូទ័រអាចបំផ្លាញជីវិតគ្រួសារ និងបណ្តាលឲ្យកូនរបស់អ្នកធាត់ហួសប្រមាណ




ពួក ​អ្នកស្រាវជ្រាវ​បាន​ព្រមាន​ថា ក្មេង​ដែល​ចំណាយពេល​ច្រើន​មើល​ទូរទស្សន៍ ប្រើ​កុំព្យូទ័រ និង លេង​ហ្គេម​អេ​ឡិច​ត្រូ​និ​ច​មាន​បញ្ហា​គ្រួសារ​ច្រើន និង មានឱកាស​ខ្ពស់​ក្នុងការ​កើតរោគ​ធាត់​ហួសប្រមាណ​។

​ការសិក្សា​ ថ្មី​ចំនួន​ពីរបាន​លើកឡើងថា កំណើន​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ដូចជា​ថេ​ប្លេ​ត និង កុំព្យូទ័រ​យួរដៃ (Laptop) ដោយ​ក្មេងៗ​នឹង​បង្កបញ្ហា​ចំពោះ​សុខភាព​ផ្លូវចិត្ត និង រាងកាយ​របស់​ពួកគេ​។
ក្រុម ​អ្នកស្រាវជ្រាវ​អូស្ត្រាលី​បាន​និយាយថា រៀងរាល់​ម៉ោង​នៅ​ពីមុខ​អេក្រង់​ទូរទស្សន៍ ហា​និ​យ​ភ័យ​នៃ​ជីវិត​គ្រួសារ​ដែល​កំពុង​ត្រូវបាន​បង្អាក់ និង កុមារ​ដែលមាន​សុខភាព​ផ្លូវចិត្ត​ខ្សោយ​ទៅៗ​អាច​នឹង​កើនឡើង​ទ្វេដង​។​

យោងតាម​ការសិក្សា​រប​ស់​អាមេរិក ក្មេងៗ​ដែល​ម្តាយ​របស់​វា​មិនបាន​ដាក់​កំហិត​ពេលវេលា​នៅ​ពីមុខ​អេក្រង់ កាន់តែ​មានឱកាស​ក្នុងការ​កើតរោគ​ធាត់​ហួសប្រមាណ​។

​អ្នកជំនាញ​ អង់គ្លេស​និយាយថា លទ្ធផល​ចុងក្រោយ​នេះ​ជួយ​គាំទ្រ​ដល់​ការអំពាវនាវ​ឲ្យ​អនុសាសន៍​លើ​ការ​រិត​ ត្បិត​ជា​អតិបរមា​ប្រចាំថ្ងៃ​លើ​ពេលវេលា​នៅមុខ​អេក្រង់​សម្រាប់​ក្មេងៗ​។​

នៅ​សហរដ្ឋអាមេរិក គោលការណ៍​ណែនាំ​កុមារ​បានផ្ដល់​អនុសាសន៍​ថា​ពេលវេលា​សរុប​នៅមុខ​អេក្រង់​ គួរតែ​ត្រូវ​បានកំណត់​ឲ្យ​តិចជាង​ពីរ​ម៉ោង​ក្នុង​មួយថ្ងៃ​ចំពោះ​កម្មវិធី​ អប់រំ និង​អហិង្សា​។​

​ក្មេង​ជាង ៣.៦០០ នាក់​បាន​ចូលរួម​ក្នុងការ​សិក្សា​ដើម្បី​មើល​ការប្រើប្រាស់​ប្រព័ន្ធ​ ផ្សព្វផ្សាយ​អេ​ឡិច​ត្រូ​និ​ច​ដែលមាន​អាយុ​ពី​ពីរ​ឆ្នាំ ទៅ ប្រាំមួយ​ឆ្នាំ​។

​កម្រង​សំណួរ​ត្រូវ​ប្រើ​ដើម្បី​វាស់​ស្ទង់​ សូចនាករ​សុខភាព​ចំនួន​ប្រាំមួយ ដូចជា ផ្លូវចិត្ត​និង​បញ្ហា​រវាង​ក្មេង​និង​ក្មេង ការគោរព​ខ្លួនឯង សុខភាព​ផ្លូវចិត្ត ការបំពេញ​មុខងារ​គ្រួសារ និង បណ្តាញ​សង្គម​។

សុខភាព​ចុះខ្សោយ​ទៅៗ​ត្រូវបាន​រកឃើញ​ក្នុងចំណោម​ក្មេង​ដែល​នៅ​ពីមុខ​អេក្រង់ ​យូរពេក ខណៈ​ហានិភ័យ​នៃ​បញ្ហា​ផ្លូវ​អារម្មណ៍ និង ការបំពេញ​មុខងារ​គ្រួសារ​កាន់តែ​យ៉ាប់​ទៅៗ​មានការ​កើនឡើង​នៅពេល​ប្រើប្រាស់​ ប្រព័ន្ធ​ផ្សព្វផ្សាយ​អេ​ឡិច​ត្រូ​និ​ច​បន្ថែម​បួន​ម៉ោង​ជា​រៀងរាល់ថ្ងៃ​។

ហានិភ័យ​បន្ថែម​មាន​ចាប់ពី​ចន្លោះ ២០ ភាគរយ ទៅ ទ្វេដង អាស្រ័យ​លើក​ត្តា​ឥរិយាបថ ដែល​កំពុង​ត្រូវ​វាស់​ស្ទង់​។ ការមើល​ទូរទស្សន៍​ទំនង​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​សុខភាព​ខ្សោយ​ជាង​ការលេង​ ហ្គេម​អេ​ឡិច​ត្រូ​និ​ច ឬ ការប្រើ​កុំព្យូទ័រ​។

​អ្នកស្រាវជ្រាវ​ លោក Trina Hinkley នៃ​សាកលវិទ្យាល័យ Deakin University ទីក្រុង​មែ​ល​ប៊​ន បាន​និយាយថា "​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេ​ឡិច​ត្រូ​និ​ច​នៅ​វ័យ​កុមារភាព​ ក្នុង​កំរិត​ខ្ពស់​ពេក​មាន​ជាប់ទាក់ទង​នឹង​ក្មេងៗ​ដែល​កំពុង​ប្រឈម​ហានិភ័យ​ នៃ​ការចុះ​ខ្សោយ​សុខភាព​"៕
           
                                                                                                                         By: CEN