នេះគឺជារឿងរ៉ាវរបស់ស្ត្រីម្នាក់ដែលបានកើតជម្ងឺ ឈឺសន្លាក់ជើងដោយពុំអាចក្រោកពីគ្រែបានឡើយ តែចុងក្រោយត្រូវជាដោយសារតែថ្នាំបុរាណមួយ។ គ្រូពេទ្យឯកទេសជាច្រើនបានចេញថ្នាំអោយគាត់លេបរាប់រយគ្រាប់មកហើយ តែវាគ្រាន់តែជួយអោយការឈឺចុកចាប់សន្លាក់ មានការអន់ថយបន្តិចបន្តួចមួយរយះប៉ុណ្ណោះ។ ការធ្វើរោគវិនិច្ឆ័យបានធ្វើឡើងជាច្រើនសារតែគាត់មិនបានស្រាកស្រានពីជំងឺសន្លាក់នេះឡើយ។ គាត់បានរងទុក្ខដោយសារជំងឺនេះជាយូរមកហើយ រួមទាំងលេបថ្នាំអស់ជាច្រើនដែរ ហើយក៏មិនដែលអស់សង្ឈឹមនោះទេ ទោះបីជាថ្នាំពេទ្យមិនអាច ជួយព្យាបាលបានក៏ដោយ។ សំណាងល្អ នៅទីបំផុតគាត់បានជាសះស្បើយបន្ទាប់ពីព្យាបាលតាមបែបធម្មជាតិដែលមិនត្រឹមតែអាចកាត់បន្ថយការឈឺចាប់ត្រង់សន្លាក់ឡើយ តែគាត់បានជាសះស្បើយដាច់តែម្តង។ តាមសំដីរបស់គាត់ផ្ទាល់បាននិយាយថា ឧសថនេះគឺមានប្រសិទ្ធភាពអាចជួយព្យាបាលជំងឺសន្លាក់របស់គាត់បានទាំងស្រុង ដែលមានដូចខាងក្រោម។- ត្រប់វែងដែលមានទំហំធំល្មម
- ទឹកមួយលីត្រ
វិធីធ្វើ៖
លាងផ្លែត្រប់វែងអោយស្អាតហើយ ចិតវាជាចំនិតៗ បន្ទាប់មកយកមកស្ងោរជាមួយទឹក 1 លីត្រនោះអោយពុះ។ ទុកវាអោយត្រជាក់សិន រួចយកទឹកស្ងោរនោះប្រហែលជា 75 មីលីលីត្រទៅទុកក្នុងទូទឹកកកអោយត្រជាក់ទុកផឹក។ ចំណែក 25មីលីលីត្រទៀតទុកលាបត្រង់កន្លែងដែលឈឺ។
ជំហានបន្ទាប់៖
អ្នកត្រូវស្ងោរត្រប់វែងជាមួយទឹក 1លីត្រទៀត លាយជាមួយប្រេងអូលីវ 50មីលីលីត្រ។លាយល្បាយទឹកដែលអ្នកបានទុកក្នុងទូទឹកកកខាងលើប្រហែល25មីលីលីត្រនោះ ជាមួយនឹងប្រេងអូលីវដែលស្ងោរជាមួយទឹក មុននេះ។ រក្សាទុកទឹកដែលនៅសល់ក្នុងទូទឹកកកជានិច្ច។
អ្នកត្រូវប្រើថ្នាំដែលផ្សំរួចនេះ ដោយញ៉ាំតាមការណែនាំខាងក្រោម៖

- ញ៉ាំ 25មីលីលីត្រនៅពេលព្រឹក មុនពេលញ៉ាំចំណីអាហារ
- ញ៉ាំ 25មីលីលីត្រទៀតនៅពេល មុនបាយថ្ងៃត្រង់
- ញ៉ាំ 25មីលីលីត្រទៀត នៅពេលល្ងាច
សំរាប់ការប្រើប្រាស់ខាងក្រៅ អ្នកត្រូវយកទឹកឳសថនេះទៅលាបលើកន្លែងដែលឈឺចាប់ រៀងរាល់ពេលល្ងាចមុនពេលអ្នកចូលគេង។ អ្នកគ្រាន់តែលាបទឹកឧសថលើសន្លាក់ដែលឈឺចាប់ហើយយកក្រណាត់ស្អាតមករុំពីលើដើម្បីអោយជប់ទឹក។
បន្ទាប់ពីបន្តធ្វើបែបនេះ ត្រឹមតែ 20ថ្ងៃ អ្នកនឹងមានអារម្មណ៍ថាធូរស្បើយ ហើយមិនយូរប៉ុន្មានអាការះជំងឺនឹងជាសះស្បើយជាមិនខាន៕
បន្ទាប់ពីបន្តធ្វើបែបនេះ ត្រឹមតែ 20ថ្ងៃ អ្នកនឹងមានអារម្មណ៍ថាធូរស្បើយ ហើយមិនយូរប៉ុន្មានអាការះជំងឺនឹងជាសះស្បើយជាមិនខាន៕
ប្រភព៖ Healthytips