ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

វិធីធ្វើទឹកផ្លែត្រប់បំបាត់ឈឺសន្លាក់បានយ៉ាងពូកែ

* គ្រឿងផ្សំ
- ផ្លែត្រប់វែងទំហំល្មម ១ផ្លែ និងទឹក ១លីត្រ។
* របៀបធ្វើ
- លាងផ្លែត្រប់ឱ្យស្អាត កាត់ផ្នែកក្បាលចេញបន្តិច ចិតសំបកចេញ ឬមិនចិតក៏បាន
- ហាន់ជាចំណិតៗ រួចដាក់វាវាចូលឆ្នាំងទឹកកំពុងពុះ រួចរំងាស់រយៈពេល១៥ នាទី
- លើកវាចេញពីលើចង្ក្រាន ហើយទុកចោលឲ្យត្រជាក់ ហើយស្រង់យកតែទឹកវាសម្រាប់ប្រើ។
* វិធីប្រើ
- ពិសាទឹកនេះ១ថ្ងៃ៣ដង ម្តង២៥០មីលីលីត្រ មុនពេលហូបអាហារ២០នាទី
- យកទឹកខាងលើ ២៥០មីលីលីត្រ លាយជាមួយប្រេងអូលីវ ៥០មីលីលីត្រ រួចលាបរឹតនៅកន្លែងដែលឈឺ និងយកស្បៃរុំជុំវិញ ធ្វើរាល់ពេលមុនចូលគេង។
រយៈពេល២០ថ្ងៃ អ្នកនឹងទទួលបានលទ្ធផលល្អ។


ប្រភព ៖  healthyfoodguide24h
              Facebook