ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

កន្ទុយកំប្រុកព្យាបាល រាកមួល​ ជំងឺតាមផ្លូវដង្ហើម បំបាត់ស្លេស-សំបោរ ឬសដូងបាត រោគសន្លាក់ឆ្អឹង គ្រុនក្តៅ ហើមរលាករ៉ាំរ៉ៃ និងខ្ទួយទិច

លក្ខណះរុក្ខជាតិៈ ជាស្មៅដើមរឹង មានកំពស់ពី ២០ទៅ៥០ ស.ម ដុះនិងបែកមែកចេញពីគល់ឡើងទៅ។ 

កន្លែងដាំដុះៈ
 រុក្ខជាតិប្រភេទនេះមានដុះនៅព្រៃរបោះនៃប្រទេសកម្ពុជា។ 
ផ្នែកប្រើប្រាស់ៈ
 រុក្ខជាតិទាំងមូល។ 
ការព្យាបាលៈ
 រុក្ខជាតិទាំងមូលត្រូវបានគេប្រើក្នុងការព្យាបាល រាកមួល និងជំងឺតាមផ្លូវដង្ហើម។ កន្ទុយកំប្រុក
នៅបានប្រើជាថ្នាំ​ជំនួយកំលាំង បំបាត់ស្លេស-សំបោរ និងជាថ្នាំរំលូតកូន។ វាមានប្រសិទ្ធភាពក្នុងការព្យាបាល
រោគសន្លាក់ឆ្អឹង គ្រុនក្តៅ ឬសដូងបាតមានធ្លាក់ឈាម ហើមរលាករ៉ាំរ៉ៃ និងខ្ទួយទិច។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦
            iknow