ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

ស្លឹក​ប្រេងខ្យល់​ ជា​ថ្នាំខ្លាំង​មិន​នឹកស្មាន​ដល់​អាច​ព្យាបាល​ជំងឺ ៥០​មុខ រួមទាំង រលាក​ទងសួត ជំងឺ​ច្រមុះ រលាក​បំពង់ក គ្រុនក្តៅ និង​បណ្តេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​


​ស្លឹក​ប្រេងខ្យល់​មាន​លក្ខណៈសម្បត្តិ​ព្យាបាល​ជំងឺ​ដល់​ទៅ ៥០ មុខ ហើយ​ក្នុងចំណោម​នោះ​គឺ​ភាគច្រើន​ទាក់ទង​នឹង​ផ្លូវដង្ហើម​។ ស្លឹក​នេះ​មាន​ជាតិ​ប្រេង​សំខាន់​ច្រើន ហើយ​វា​ក៏ត្រូវ​បាន​គេ​យកទៅ​ព្យាបាល​គ្រុនក្តៅ​ផងដែរ​។​
​    ​លើសពីនេះ​វា​ក៏ត្រូវ​បាន​ប្រើ​ព្យាបាល​ផ្ដាសាយ ជំងឺ​ច្រមុះ រលាក​បំពង់ក គ្រុនក្តៅ និង​បណ្តេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​ព្រមទាំង​ជំងឺ​ជាច្រើន​ទៀត​។ ខាងក្រោម​នេះ​ជា​គុណសម្បត្តិ​នៃ​ស្លឹក​ប្រេងខ្យល់​៖
​    ​- រលាក​ច្រមុះ​​ 
    ​- ជំងឺ​រលាក​ទងសួត​ធម្មតា​
​    ​- ជំងឺ​រលាក​ទងសួត​ធ្ងន់ធ្ងរ​
​    ​- រលាក​បំពង់ក​
​    ​- ក្អក​
​    ​- វិលមុខ​
​    ​- គ្រុនផ្ដាសាយ & ផ្ដាសាយ​
​    ​- ប្រ​ត្តិ​កម្ម​អា​ឡែ​រ​ស៊ី​
​    ​- ជំងឺហឺត​
​    ​- ដំបៅ​
​    ​- របួស​ដាច់រយះ និង​រលាកភ្លើង​។​

​    ​* របៀប​ធ្វើ​៖
​    ​ដាក់​ទឹក​ធម្មតា ២០០ មិ​ល្លី​លីត្រ​ក្នុង​ឆ្នាំង និង​ដាំ​ឱ្យ​ពុះ បន្ទាប់មក​យក​ស្លឹក​ប្រេងខ្យល់​ស្ងួត ២ ច្បិច​ដាក់ចូល និង​ដក​ឆ្នាំង​ចេញ​ទុកចោល ១០ នាទី ហើយ​ត្រូវ​ប្រាកដថា​គ្រប​វា​ជិត​បានល្អ​។​
​    ​បន្ទាប់មកទៀត​សម្រិត​យកតែ​ទឹក និង​ពិសា​វា​។ អ្នក​អាច​ពិសា​វា ២-៣ កែវ​ក្នុង​មួយថ្ងៃ​។ ពិសា​ជាប្រចាំ​អាច​ដោះស្រាយ​បញ្ហា​ជំងឺ​ដល់​ទៅ ៥០ មុខ​។​
​    ​ចំណាំ​៖ ក្មេង​អាយុ​ក្រោម ៦ ឆ្នាំ​មិន​អនុញ្ញាតិ​ឱ្យ​ផឹក​ទេ ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅកូន​៕

ប្រភព ៖   Khmeread