ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

ដើមខ្មាញ់ ជាឱសថព្យាបាលរដូវមិនទៀង ជំងឺខ្វះឈាមក្រហម ប្រឆាំងនឹងជំងឺរលាកថ្លើម ថ្លើមក្រិន មហារីកក្រពះ ពោះវៀន ជួយឲ្យសក់ដុះលឿន ឃាត់ឈាមមុខរបួស រលាកភ្លើង


ជួយចែកគ្នាដឹងផង!

- សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែតFacebook.com/SOPHALLETH


#ការព្យាបាលៈ រដូវមិនទៀង បែកញើសច្រើន ជំនួយពោះវៀន រលាកថ្លើម ខាន់លឿង រក្សាថ្លើម រលាកភ្លើង រលាកទឹកក្តៅ របួស ជំនួយក្នុងការរំលាយអាហារ ជួយផលិតឈាមថ្មី ជំងឺខ្វះឈាមក្រហម គ្រុនក្តៅ។
#ព្យាបាលរដូវមិនទៀង និងជំនួយពោះវៀន រលាកថ្លើមនិងខាន់លឿង ប្រើជាថ្នាំរក្សាថ្លើម។ 
- កម្រិត និងរបៀបប្រើៈ ដើមស្ងួតប្រើកំរិត ៣ទៅ៦ក្រាមដាំផឹកក្នុងកំរិត ៤០០ទៅ៦០០មីលីលីត្រ សម្រាប់១ថ្ងៃ។

#ព្យាបាលរលាកភ្លើង និងរលាកសើរស្បែកផ្សេងៗ ដោយបុកដើមយកបិត និងលាប។

- ស្លឹកស្រស់ ឬម្សៅខ្មាញ់លាយទឹកឃ្មុំ ផឹកសំរាប់ព្យាបាលរោគខ្វះឈាមក្រហម និងបង្កើតឈាមថ្មី ឬធ្វើអោយឈាមរត់ស្រួល។ 
*ឯកសារ៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

#ព្យាបាលជុះឈាម ឬក្អួតឈាម ខ្មាញ់មកបុកអោយផឹក

#ថ្នាំឃាត់ឈាម បុកបិតលើស្នាមរបួស 

#ព្យាបាលដំបៅក្រពះចេញឈាម បុកច្របាច់យកទឹកផឹក

#ជាថ្នាំត្រជាក់ លត់ពិសក្តៅក្នុងឈាម ដែលធ្វើអោយបែកសសៃរចេញឈាម ព្យាបាលជម្ងឺឈឺក្នុងស្បូនក្រោយសំរាលកូន ធ្លាក់ឈាមតាមស្បូន រលាកស្បូនធ្លាក់សលាយឈាម ការពារស្រ្តីមានផ្ទៃពោះកុំអោយ រលូតកូន។ 
- ព្យាបាលថ្លើម ប្រឆាំងនឹងជម្ងឺរលាកថ្លើម និងថ្លើមក្រិន មហារីកក្រពះ និងពោះវៀនហូរឈាមលាមកខ្មៅ។ 
- ជួយកុំអោយជ្រុះសក់ និងជួយអោយដុះសក់វិញ បុកលាបសក់ស អោយទៅជាខ្មៅ ជំនួសថ្នាំលាបសក់លក់តាមផ្សារ និងជួយអោយដុះសក់យ៉ាងពូកែ។ 

បងប្អូនដែលបានអានអត្ថបទនេះ បើយល់ថាមានប្រយោជន៍ដល់បងប្អូនដ៍ទៃទៀត សូមជួយចំឡងនឹងចែកផ្សាយបន្តផង។ សូមផលបុណ្យចិត្តល្អរបស់បងប្អូនជួយអោយជួបតែសេចក្តីសុខ

*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

ប្រភព ៈ  Facebook