ដំបៅក្រពះធ្វើឱ្យមនុស្សឈឺចុកចាប់ក្នុងក្រពះ ស្រកទម្ងន់ លែងចង់ទទួលទានអាហារ ក្អួត ឬរកកល់ចង់ក្អួត ហើមពោះ ភើ និងក្រហាយទ្រូង។ ប៉ុន្តែវិធីព្យាបាលបែបធម្មជាតិគឺងាយស្រួលស្ទើរមិនគួរឱ្យជឿ។
អ្វីដែលលោកអ្នកត្រូវការគឺ ប្រទាលកន្ទុយក្រពើ។
កាត់ប្រទាលកន្ទុយក្រពើយកផ្នែកខាងចុង (៣ ម្រាមដៃៈ ទំហំទទឹង) រួចចៀរសំបកចេញ ហើយលៀងទឹកឱ្យស្អាត។ ពិសាវាពីរដងក្នុងមួយថ្ងៃ គឺមុនបាយព្រឹកម្តង និងមុនបាយល្ងាចម្តង។ ពិសាទាល់តែមានអារម្មណ៍ថាជាសះស្បើយ សឹមឈប់ទទួលទៀន។
* សម្គាល់៖ ត្រូវពិសាប្រទាលកន្ទុយក្រពើក្នុងបរិមាណ ៣ ម្រាមដៃ ដែលបានណែនាំ ព្រោះពិសាច្រើនក៏មានផលប៉ះពាល់ដែរ ដូចជារាគរូសជាដើម។
បញ្ជាក់៖ មុននឹងទទួលទានប្រទាលកន្ទុយក្រពើ គប្បីគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតសិន ចំពោះអ្នកដែលមានបញ្ហាថ្លើម បញ្ហាអាឡែរស៊ីស្បែក...និងជំងឺប្រចាំកាយដទៃទៀត៕
ប្រភព ៖ Khmeread