ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

រូបមន្តឱសថអាយុវឌ្ឍនៈចេកណាមវ៉ាត្រាំនឹងទឹកឃ្មុំ

***រូបមន្តឱសថអាយុវឌ្ឍនៈចេកណាមវ៉ាត្រាំនឹងទឹកឃ្មុំ***
ជួយព្យាបាលរោគអាឡែកស៊ី (Allergy) ឲ្យធូរស្រាលបាន


ជួយចែកគ្នាដឹងផង!



**វិធីផ្សំ និងធ្វើជាថ្នាំ៖
១. ម្រេចខ្មៅបុកអោយគ្រាន់បែកគ្រាប់ ១០០ គ្រាប់ ឬច្រើនជាងហ្នឹងតិចតូចក៏បាន 
២. ខ្ញីស្រស់ៗ១-២មើមហាន់ជាចម្រៀកស្ដើងៗ
៣. ចេកណាំវ៉ាធម្មជាតិទុំជោរ បើបានទុំលើដើមរឹតតែល្អ ១ ស្និត
៤. ទឹកឃ្មុំពិតៗ បានពីធម្មជាតិ។

**វិធីធ្វើ៖
- យកម្រេចខ្មៅ និងខ្ញីស្រស់ៗ ដែលហាន់រួចហើយ ដាក់រៀងបាតដប
- បកចេកណាំវ៉ាដាក់រៀងតាំងជាជួរត្រង់ រួចហើយក៏ចាក់ទឹកឃ្មុំពិតៗ អោយល្មមលិចចេក ហើយក៏បិទគ្របដប អោយត្រាំទុកចោល បីថ្ងៃ ក៏យកចេកមកទទួលទានបាន។

**វិធីធ្វើប្រើ៖
ព្រឹកទទួលទានមួយផ្លែ ល្ងាច មួយផ្លែ បើចេកអស់ក៏បន្ថែមចេកត្រាំទៀតក៏បាន ។
**ប្រសិទ្ធភាព៖ ជួយបំប៉នរាងកាយឱ្យរឹងមាំ
ជួយព្យាបាលរោគអាឡែកស៊ី (Allergy) អោយស្បើយបាន។
*បញ្ជាក់រូបមន្តថ្នាំនេះ បានពីបូរាណ បច្ចុប្បន្ន មានជនជាតិថៃជាច្រើន និយមធ្វើទុកទទួលទាន ដើម្បីសុខភាព និងមានលោកតាម្នាក់ គាត់ធ្វើទុកទទួលទានរាល់ថ្ងៃ គាត់អាយុ ៨២ ឆ្នាំហើយ រាងកាយក៏នៅរឹងមាំ ដោយគាត់បានប្រាប់ថា គាត់មានសុខភាពទន់ខ្សោយទាំងឈឺចុកចាប់រាងកាយ គាត់ក៌ធ្វើថ្នាំនេះទទួលទានតាំងតែអាយុ ៥២ ឆ្នាំ មកម្លេះ។
អត្ថបទដកស្រង់៖ Sumedhi Medhi
រូបភាពគ្រាន់ជាជំនួយក្នុងការស្វែងយល់


ប្រភព ៖  Facebook