ស្លឹកល្ហុងគឺជាឱសថធម្មជាតិល្អបំផុតមួយសម្រាប់ជំងឺគ្រុនឈាម ប៉ុន្តែអ្នកវិទ្យាសាស្ត្របានរកឃើញថា ស្លឹកល្ហុងក៏អាចព្យាបាលមហារីកបានដែរ។ ស្លឹកល្ហុងសម្បូរដោយសារធាតុពិសេសមួយហៅថា Papain ក៏ដូចជា ពពួកសមាសធាតុ Alkaloids និង Phenolic។ សមាសធាតុទាំងនេះជួយដល់ការរំលាយជាតិប្រូតេអ៊ីនក្នុងរាងកាយ និង ត្រូវគេស្គាល់ថាព្យាបាលបញ្ហាជាច្រើនទាក់ទិនការរំលាយអាហារ។ ស្លឹកល្ហុងផ្ទុកនូវសមាសធាតុ Alkaloid ពិសេសមួយហៅថា Carpaine ដែលមានប្រសិទ្ធភាពការពាររាងកាយប្រឆាំងជាតិគីមី។ នេះបើតាមវេបសាយ Health And Natural Medicine។
ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ទឹកស្លឹកល្ហុង៖
- ជួយទ្រទ្រង់សុខភាពថ្លើម (បន្សុទ្ធជាតិពុលពីថ្លើម ការពារថ្លើមពីជំងឺមហារីក និងបន្ថយជាតិខ្លាញ់ក្នុងថ្លើម)
- ផលិតប្លាកែតឈាម
- ជួយដល់ប្រព័ន្ធរំលាយអាហារ
- ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រឆាំងជំងឺដូចជា គ្រុនចាញ់ គ្រុនឈាម និង មហារីក
- ជួយឱ្យរដូវមកទៀងទាត់
- ប្រឆាំងរលាកក្នុងរាងកាយ
- ជំរុញកម្រិតថាមពលរាងកាយ
- កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម
- ការពារសុខភាពបេះដូង
* របៀបពិសាទឹកស្លឹកល្ហុង តាម ៣ របៀប៖
១. បេះស្លឹកល្ហុង ១ ក្តាប់ លាងទឹកឱ្យស្អាត រួចពូតយកទឹក ហើយចាក់វាចូលក្នុងទឹកសុទ្ធមួយកែវ (២៥០ មិល្លីលីត្រ) ហើយគ្របគម្របឱ្យជិត រក្សាទុកក្នុងទូទឹកកក (កន្លែងអត់កក) រយៈពេល ៤ ទៅ ៥ ថ្ងៃ។ បន្ទាប់មក ថ្ងៃទី ៦ សឹមផឹកឱ្យអស់ក្រោយបាយថ្ងៃត្រង់ (ចំណាំ៖ ពិសាតែម្តងប៉ុណ្ណោះ នឹងជួយបន្សុទ្ធជាតិពុលក្នុងថ្លើម)។
២. ដាំស្លឹកល្ហុង ១០ ទងជាមួយទឹក ២ លីត្រ។ រួចស្រឹតយកតែទឹកមកផឹកមួយកែវ ក្នុងមួយថ្ងៃ។ សល់ប៉ុន្មានរក្សាទុកក្នុងទូទឹកកក។
៣. លោកអ្នកក៏អាចទំពារស្លឹកល្ហុងបន្តិចបន្តួចផងដែរ ប្រសិនបើលោកអ្នកចេះពិសាស្លឹកល្ហុងទាំងឆៅ៕

ប្រភព៖ Khmeread