ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

ជីអង្កាមអាចព្យាបាល ជំងឺបេះដូង ជំងឺផ្លូវចិត្ត, ជួយពង្រឹងសសៃប្រសាទ និងដល់ការចងចាំ

ជីអង្កាមគឺជារុក្ខជាតិដែលត្រូវបានមនុស្សទូទាំងពិភពលោកប្រើប្រាស់ធ្វើជាគ្រឿងផ្សំដើម្បីធ្វើម្ហូប និងត្រូវបានគេវាទំពារនៅពេលព្រឹកដើម្បីបំបាត់ក្លិនមាត់។ លើសពីនេះទៅទៀត អ្វីដែលអ្នកមិនដែលដឹងនោះគឺ ជីអង្កាមគឺជាថ្នាំពង្រឹងនិងព្យាបាលអោយបេះដូងដំណើរការបានស្រួល ថែមទាំងព្យាបាលជំងឺផ្លូវចិត្តដូចជា ជំងឺធ្លាក់ទឹកចិត្ត, ថប់បារម្ភ, ស្ត្រេសនិងជំងឺផ្សេងទៀតដែលបង្កឡើងដោយភាពតានតឹង។ លើសពីនេះទៅទៀត វាមានប្រសិទ្ធភាពបំផុតក្នុងការជួយអោយយើងចង់ចាំបានល្អ។
ដើម្បីព្យាបាលជំងឺដូចបានរៀបរាប់ខាងលើ សូមប្រិយមិត្តអនុវត្តន៍វិធីសាស្រ្តខាងក្រោមនេះ៖
របស់ដែលអ្នកត្រូវការ៖

  • ស្លឹកជីអង្កាម មួយស្លាបព្រាពេញ
  • ទឹកដាំពុះ1កែវ
របៀបរៀបចំ៖
  • យកជីអង្កាមទៅលាងទឹកអោយស្អាត
  • បង់ជីអង្កាមចូលក្នុងទឹកក្ដៅ
  • ទុករយៈពេល 5 ទៅ10នាទី ទើបអាចទទួលទានបាន។
=>ទទួលទានមួយកែវជារៀងរាល់ថ្ងៃ នោះអ្នកនឹងបានធូរស្រាលនូវបញ្ហាបេះដូង និង ជំងឺផ្លូវចិត្តជាមិនខាន!
[lists sio_type=”star”]វិធីម្យ៉ាងទៀត ដែលជួយពង្រឹងសសៃប្រសាទ៖ [/lists]
  • យកស្លឹកជីអង្កាមមួយក្ដាប់ធំ ទៅដាំទឹកជាមួយទឹក2លីត្រអោយពុះ
  • យកទឹកជីអង្កាមដែលដាំរួច ទៅលាយជាមួយទឹកត្រជាក់ដើម្បីកុំអោយវាក្ដៅខ្លាំងពេក (លាយកុំអោយក្ដៅខ្លាំងពេកនិងត្រជាក់ពេក និយាយអោយខ្លីគឺលាយយ៉ាងណាអោយទឹកក្ដៅអុនៗ ល្មមអាចងូតបាន)
=>ងូតជារៀងរាល់ព្រឹកនឹងទទួលបានលទ្ធផលល្អជាមិនខាន!

ប្រភព ៖  Khmercool