ចាត់ទុកថាជាដំណឹងល្អមួយសំរាប់អ្នកកើតជំងឺគ្រុនផ្តាសាយ ព្រោះអាការៈជំងឺរបស់អ្នកនឹងធូរស្រាលវិលមករកប្រក្រតីវិញ ប្រសិនជាអ្នកពិសាទឹកអោយបានច្រើននោះ ។
ជំងឺគ្រុនផ្តាសាយជាជំងឺម្យ៉ាងដែលមិនធ្ងន់ធ្ងរ ប៉ុន្តែអាចធ្វើអោយរាងកាយបាត់បង់នូវថាមពល ធ្វើឱ្យកើតមានអាការៈល្ហិតល្ហៃ និងធ្វើ អោយមានអារម្មណ៍មួហ្មងទៀតផង ។ ដូច្នេះដើម្បីអោយអាការៈជំងឺផ្តាសាយរបស់អ្នកវិលត្រឡប់មករកភាពល្អប្រសើរវិញនោះ អ្នកគួរពិសា ទឹកអោយបានមួយថ្ងៃ ២លីត្រ ព្រោះទឹកនឹងជួយអោយអ្នកជាសះស្បើយពីជំងឺគ្រុនផ្តាសាយបាន ។ ក្រៅពីធ្វើអោយអ្នកជំងឺផ្តាសាយធូស្រាល ការពិសារទឹកផ្តល់ផលល្អដល់រាយកាយមនុស្សដូចជាៈ ពិសាទឹកក្តៅឧណ្ហៗអាយជួយ រំលាយកំហាកនៅក្នុងបំពង់ក ។ ពិសាទឹកច្រើននឹងជួយកាត់បន្ថយការកើតអាការៈគ្រុនក្តៅ និងធ្វើអោយរាងកាយមានភាពត្រជាក់ជានិច្ច ពីព្រោះទឹកជួយបង្កើនភាពត្រជាក់ត្រជំដល់រាយកាយ ធ្វើអោយ ប្រព័ន្ធការពារមេរោគក្នុងខ្លួនធ្វើការបានល្អ ។ ការពិសាទឹកជួយកាត់បន្ថយអាការៈឆ្លងវីរុសនិងរលាក ។ ពិសាទឹកអាចជួយកំចាត់សារធាតុពុល ចេញពីរាយការបាន ។
សំរាប់អ្នកមានជំងឺគ្រុនផ្តាសាយ ដែលចង់ពិសាភេសជ្ជៈជំនួសការពិសាទឹក អ្នកជំងឺគួរតែពិសាទឹកផ្លែឈើណាដែលមានរស់ជាតិជូរអែម ដូចជាទឹកក្រូចច្របាច់ ទឹកត្របែក តឹកប៉េងបោះ ទឹកទំពាំងបាយជូរ និងទឹកម្នាស់ ព្រោះភេសជ្ជៈទាំងអស់នេះមានជាតិវីតាមីនសេខ្ពស់ ជួយអោយអាការៈជំងឺផ្តាសាយរបស់ អ្នកជំងឺឆាប់ជាសះស្បើយ ៕
ពីការសែតរស្មីកម្ពុជា