ឈឺក្បាល
ការសាវជ្រាវថ្មីបានអោយដឹងថា អ្នកជំងឺប្រកាំង (ឈឺក្បាលមួយចំហៀង) ក្រោយពេលទទួលទឹកជាប្រចាំជួយអោយអាការជំងឺ ថយចុះបាន ។ ក្រៅពីនេះ ការសាកសួរទៅលើអ្នកជំងឺបានបញ្ជាក់ថា អ្នកជំងឺចំនួន៣៤នាក់ក្នុងចំណោម៩៥នាក់នឹងមានការឈឺក្បាលកាន់តែ
ខ្លាំងប្រសិនបើពុំបានទទួលទឹក ។
ខ្លាំងប្រសិនបើពុំបានទទួលទឹក ។
សមាធិ
ទឹកនៅក្នុងរាងកាយមានចំណែកជួយអោយមនុស្សអាចធ្វើសមាធិ និងផ្តោតការយកចិត្តដាក់ក្នុងការងារ ព្រោះវាជួយជំរុញប្រព័ន្ធ ប្រសាទ និងធ្វើអោយមិនងាយមានអារម្មណ៍តានតឹង ។ ដូច្នេះការទទួលទានទឹកអោយបានគ្រប់គ្រាន់ ពិតជាមានសារសំខាន់ណាស់ ពិសេស ចំពោះសិស្សានុសិស្ស និងអ្នកធ្វើការក្នុងការិយាល័យ ។
ការរំលាយអាហារ
ទឹកមានសារសំខាន់ណាស់សំរាប់ការរំលាយអាហារ ។ ការទទួលទានទឹកមូយកែវនៅពេលព្រឹក អាចជួយជំរុញអោយក្រពះ និង ពោះវៀនដំណើរការយ៉ាងមានប្រសិទ្ធិភាពពេញមួយថ្ងៃ ។ ក្រៅពីនេះ នៅពេលដែលរាងកាយមានជាតិទឹកគ្រប់គ្រាន់ វាអាចជួយដល់ការ រំលាយអាហារ និងការពារការហូរច្រាលឡើងនៃជាតិអាស៊ីដក្នុងក្រពះ ។
ស្បែកស្រស់ថ្លា
ស្បែកគឺជាផ្នែកមួយនៃរាយកាយ ដែលស្តុកទុកនូវជាតិទឹកច្រើនបំផុត ។ ប្រសិនបើស្បែកទទួលបានជាតិទឹកគ្រប់គ្រាន់នោះ វានឹង ជួយឱ្យឈាមរត់បានល្អ រីឯផ្ទៃមុខនិងកែវភ្នែក ក៏មានភាពស្រស់ថ្លា មានសុខភាពល្អ ហើយប្រព័ន្ធការពាររបស់ស្បែកក៏មានភាពរឹងមាំ អាច ការពារជំងឺ សើស្បែក និងទប់ទល់មេរោគផ្សេងៗមិនអោយចូលទៅក្នុងរាយកាយបាន ។
សន្លាក់រឹងមាំ
ឆ្អឹងខ្ចីរបស់សន្លាក់មានជាតិទឹកប្រមាណ៨៥% ហើយវាមានតួនាទីសំខាន់បំផុតនៅដែលរាងកាយធ្វើការ ព្រោះវាទប់នូវកំលាំងប៉ះ
ទង្គិចផ្សេងៗ ។ ដូច្នេះទឹកមានសារសំខាន់ណាស់ក្នុងការជួយអោយសន្លាក់រឹងមាំ ហើយវាប្រៀបដូចជាថ្នាំដែលជួយអោយសន្លាក់មានភាព រំអិលអញ្ចឹង៕
ទង្គិចផ្សេងៗ ។ ដូច្នេះទឹកមានសារសំខាន់ណាស់ក្នុងការជួយអោយសន្លាក់រឹងមាំ ហើយវាប្រៀបដូចជាថ្នាំដែលជួយអោយសន្លាក់មានភាព រំអិលអញ្ចឹង៕
អង្គរធំ