ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

ត្រួតពិនិត្យមើលថាតើក្នុងខ្លួនរបស់អ្នកខ្វះសារជាតិអាហារអ្វីខ្លះ ?


កង្វះជាតិអាហារជាដើមចងនៃជំងឺផ្សេងៗជាច្រើន ។ ប៉ុន្តែដោយហេតុថាអាការខុសប្រក្រតីក្នុងដំណាក់កាលដំបូងៗច្រើនតែមិន បង្ហាញច្បាស់លាស់ ឬ មិនធ្ងន់ធ្ងរ ធ្វើអោយអ្នកខ្វះជាតិអាហារភាគច្រើនមើលរំលងបញ្ហានេះ ។

ថ្ងៃនេះយើងបានលើកយកអាការបញ្ជាក់ពីជំងឺមកអោយលោកអ្នកសាកល្បងសង្កេតដោយខ្លួនឯង ដើម្បីនឹងបានដំណោះស្រាយ បញ្ហាពីដើមទី ។

អាការ
ជាតិអាហារដែលខ្វះ
អាហារដែលជួយព្យាបាល
រហិតរហៃ  មុខស្លាំង  ក្រចកប្តូរពណ៌
ធាតុដែក
ខាត់ណា  សណែ្តកកួរ
ឈឺសន្លាក់  ពុកធ្មេញ  ប្រគ្រីវ
កាល់ស្យូម
បន្លែបៃតង  សណ្តែក  កូនត្រីតូចៗ
សាច់ដុំខ្សោយ  ញ័រខ្លួន
ប៉ូតាស្យូម
ចេកអំបូង  ក្រូច  បន្លែស្លឹកបែតង
មិនចង់អាហារ  ដំបៅក្រជា
ធាតុស័ង្កសី  វីតាមីន C
អាហារសមុទ្រ  ស៊ុត  ផ្លែឈើរជូរៗ
ប្រេះមាត់  ឈឺអណ្តាត
វីតាមីន B2
បាយអង្ករសម្រូប ត្រី អាវ៉ូខាដូ ផ្សិតផ្សេងៗ
រហិតរហៃ  ងាយកើតដំបៅតាមខ្លួន
អាស៊ីដហ្វូលិក
សណ្តែក បន្លែស្លឹកបៃតង ក្រូចច្របាច់
ឡើង (មុន)
ធាតុស័ង្កសី  វីតាមីន A
ត្រីសមុទ្រ  បន្លែស្លឹកបៃតង  ការ៉ុត
ខ្វះឈាម
ធាតុដែក  វីតាមីន B, C
បាយអង្ករសម្រូប  បន្លែស្លឹកបៃតង សណ្តែក  ស្ពៃប្រូកខូលី  ផ្លៃឈើរជូរៗ
ឈឺឆ្អឹង រលាកសន្លាក់
អាស៊ីដខ្លាញ់អូមេហ្គា-៣
ត្រីសមុទ្រទឹកជ្រៅ ត្រីសាបាក់ ត្រីសូម៉ុង
ភ្លេចភ្លាំង  ឆាប់រន្ធត់
វីតាមីន B6  វីតាមីន B12
បាយអង្ករសំរូប  បន្លែស្លឹកបៃតង
ស្ពឹកម្រាមដៃ  ម្រាមជើង
វីតាមីន B
បន្លែស្លឹកបៃតងចាស់  បាយអង្ករសំរូប 
តានតឹងអារម្មណ៍ជាប្រចាំ
ប៉ូតាស្យូម   កាល់ស្យូម អាហារជាតិសរសៃ
ចេកអំបូង
ខ្សោយភ្នែក
បេតាខារ៉ូទីន វីតាមីន A
ត្រកួន  ល្ពៅ  ការ៉ុត
បេះដូងលោតខុសប្រក្រតី
ម៉ាញ៉េស្យូម  ប៉ូតាស្យូម
ចេកអំបូង  ក្រូច  គ្រាប់ឈូករ័ត្ន គ្រាប់ស្វាយចន្ទី
ស្បែកស្ងួតប្រេះស្រកាគ្រប់រដូវកាល
វីតាមីន A
ស្លឹកបាស  ល្ពៅ  ការ៉ុត
សក់ស្ងួតបែកចុង
ធាតុដែក  ធាតុអ៊ីយ៉ូដ  ប្រូតេអ៊ីន
អាហារសមុទ្រ  សារ៉ាយ  សណ្តែក  បន្លែ





ប្រជាប្រិយ