ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

សារជាតិប៊ីចេងមានមហន្តរាយដល់រាងកាយ


អ្នកដែលធ្លាប់ទទួលទានអាហារ ហើយមានអាការស្ពឹកនៅតាមដៃ និងក្តៅនៅត្រង់មាត់ អណ្តាត ផ្ទែមុខ ហើយមានអារម្មណ៍ចុកណែន

ដើមទ្រូង ដកដង្ហើមមិនស្រួល ជួនកាលមានឡើងពងក្រហមតាមដងខ្លួន  ជំងឺប្រភេទនេះច្រើនកើតចេញពីចំណីអាហារនៅតាមភោជនីយដ្ឋាន

ចិន ​(Chinese Restaurant Syndrome) ឬជម្ងឺចាញ់ប៊ីចេង ។

បើសិនជាទទួលទានអាហារដែលមានបរិមាណប៊ីចេងច្រើនជាប្រចាំ រមែងកើតមានគ្រោះថ្នាក់ដល់សុខភាពបាន ដូចជាៈ បំផ្លាញភ្នែក

ឬអោយងងឹតភ្នែក បំផ្លាញឆ្អឹង និងឆ្អឹងកងដែលផលិតគ្រាប់ឈាមក្រហមក្នុងរាងកាយ អាចធ្វើឲ្យកើតជំងឺឈាមសស៊ីឈាមក្រហមបាន ធ្វើ

អោយវីតាមីនក្នុងរាងកាយថយចុះ ជាពិសេសគឹវីតាមីន B6 អាចធ្វើអោយកើតជម្ងឺសើស្បែកបានយ៉ាងងាយ បំផ្លាញខួរក្បាលផ្នែកខាងមុខ ឬ

(ហាយប៉ូថា ឡាម៉ាស់) ធ្វើអោយការលូតលាស់យឺត បញ្ញាអន់ និងគ្មានដំណពូជ បំផ្លាញប្រព័ន្ធសរសៃប្រសាទផ្នែកកណ្តាល ធ្វើអោយកើត

ជំងឺសរសៃប្រសាទបានយ៉ាយងាយ ។

សំរាប់អ្នកមានគត៌  បើទទួលទានប៊ីចេងច្រើននឹងមានផលប៉ះពាល់ដល់ការផ្លាស់ប្តូរក្រូម៉ូហ្សូនរបស់ទារកក្នុងផ្ទៃ ធ្វើអោយរាងកាយ

របស់ទារកមានសភាពខុសពីប្រក្រតី មាត់វៀច និងពិការដៃជើងបាន ៕


រស្មីកម្ពុជា