ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

ហូបទឹកនៅពេលណាមានប្រយោជន៍ ?


         ដឹងហើយថា ការហូបទឹកកាន់តែច្រើនគឺកាន់តែមានប្រយោជន៍ចំពោះសុខភាព ប៉ុន្តែហូបទឹកខុសពេលគ្នាផ្តល់ផលមិនដូចគ្នានោះទេ ។
បង្កើនថាមពល : ក្រោយភ្ញាក់ពីគេង ចូរហូបទឹកជាដំបូង ៣៦០ មិល្លីលីត្រ (០១លីត្រ = ១​០០០មិល្លីលីត្រ) ព្រោះនៅក្នុងអំឡុងពេលគេងអ្នក បាត់បង់ការសន្សំទឹកទុក ដែលធ្វើអោយខួរក្បាលគ្មានភាពស្រស់ថ្លានៅពេលព្រឹក ។ ដូច្នេះចាប់ផ្តើមថ្មីដោយការហូបទឹក  ហើយអ្នកនឹងមិនចាំ បាច់ពឹងលើកាហ្វេអ៊ីនពីតែ ឬ កាហ្វេទៀតឡើយ ថែមទាំងសន្សំប្រាក់នៅក្នុងហោប៉ៅបានទៀតផង ។
កាត់បន្ថយឃ្លានអាហារ : ហូបទឹក ៣០នាទី មុនពេលទទួលទានបាយ (៣៦០ មិល្លីលីត្រ) ពេលណាដែលអ្នកឃ្លានអាហារ ចូរហូបទឹកមុនជានិច្ច ហើយបើនៅតែហេវ គឺអាចទទួលទានអាហារសម្រន់ ឬអាហារដែលមានប្រយោជន៍ (ផ្តោតលើអាហារកាកសរសៃច្រើន) ។
រំញោចប្រព័ន្ធដុតបំផ្លាញ : ហូបទឹកពេញមួយថ្ងៃ (ម្តង់ ២៤០ មិល្លីលីត្រ) លទ្ធផលនៃការស្រាវជ្រាវរបស់ប្រទេសអាល្លឺម៉ង់បានរកឃើញថា ការហូបទឹកធម្មតា ១ ៥០០ មិល្លីលីត្រ (ស្មើនឹង​ ០១លីត្រកន្លះ) អាចជួយអ្នកអោយបង្កើនការដុតបំផ្លាញថាមពលបាន រហូតដល់ទៅ ៥០ កាឡូរីក្នុងមួយថ្ងៃ ដោយ មិនចាំបាច់ហាត់ប្រាណ ។ នេះមានន័យថា កាត់បន្ថយប្រមាណ ២គីឡូក្រាមក្នុងមួយឆ្នាំតែម្តង ហើយអ្នកក៏អាចបង្កើន កម្រិតនៃការដុតបំផ្លាញបានកាន់តែច្រើន ដោយបង្កើនសីតុណ្ហភាពនៃទឹកប្រមាណ ៣៧ អង្សាសេ ៕

ប្រជាប្រិយ