ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

ហូបទឹកប៉ុន្មានគ្រប់គ្រាន់


ភ្នំពេញ: ​រដូវក្តៅ​ហួតហែង ញើស​ចេញ​ច្រើន ហេតុនេះ​តម្រូវការ​អំពី​ទឹក​កើន​ខ្ពស់ ។ បើ​ផឹកទឹក​មិន​ត្រឹមត្រូវ នឹង​ធ្វើឱ្យ​អារម្មណ៍​នឿយហត់​មក​ដល់​លឿន​ជាងទិន្នផល​ពលកម្ម​ថយ​ចុះ។​
​មនុស្ស​ជាច្រើន​គិតថា ផឹកទឹក​ច្រើន​ធ្វើឱ្យ​អន់​ស្រេក​ផង និង​បង្កើនការ​កម្ចាត់​ជាតិពុល​ចេញផុត​ពី​សរីរាង្គ​ផង ។ ប៉ុន្តែ​ត្រូវ​ផឹកទឹក​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ ជា​សំណួរ​សាមញ្ញ តែ​មិន​ងាយ​ឆ្លើយ ព្រោះ​តម្រូវការ​អំពី​ទឹក​សម្រាប់​សរីរាង្គ មាន​លក្ខណៈ​ដោយឡែក​និង​ចំណុះ​ទៅលើ​កត្តា​ជាច្រើន​ដូចជា​សុខភាព ចលនា និង​តំបន់​កំពុង​រស់នៅ ។ នោះ​គឺ​ពុំ​ទាន់​និយាយ​ដល់​ផឹក​ប៉ុន្មាន​គឺ​គ្រប់គ្រាន់ ផឹក​នៅ​ពេល​ណា វិធី​ផឹក​យ៉ាងដូចម្តេច ?

ស្ត្រី​មានគភ៌​ត្រូវការ​ទឹក​ច្រើន

​មនុស្សពេញវ័យ ទឹក​ដណ្តើម​៦០​ភាគរយ​-៧០​ភាគរយ បរិមាណ​ទម្ងន់​សរីរាង្គ ។ មនុស្ស​ម្នាក់​ទម្ងន់ ៥០​គីឡូក្រាម​នឹងមាន​ដល់​៣២​គីឡូក្រាម​ជា​ទឹក ។ មនុស្សពេញវ័យ​បាត់បង់​ទឹក តាមរយៈ​បណ្តា​សកម្មភាព​ដូចជា ដកដង្ហើម ចេញ​ញើស បត់ជើង​ធំ (ប្រមាណ ១,៥​លីត្រ​ក្នុង​មួយថ្ងៃ​) និង​បត់ជើងតូច (​ក៏​ប្រមាណ​១,៥​លីត្រ​ក្នុង​មួយថ្ងៃ​) ។ ហេតុនេះ​ដើម្បី​ឱ្យ​សរីរាង្គ​មាន​សកម្មភាព​ធម្មតា​នេះ ត្រូវ​បំពេញ​បន្ថែម​ទឹក ។ ធម្មតា​ពេល​បាន​គ្រប់ទឹក​នោះ សរីរាង្គ​កម្រ​មាន​អារម្មណ៍​ស្រេក និង​នៅ​តែ​បត់ ជើង​តូច​ប្រមាណ​១-២​លីត្រ​ក្នុង​មួយថ្ងៃ ។​

​ ​ ជា​មធ្យម​អាហារ​ផ្គត់ផ្គង់​២០ ភាគរយ​បរិមាណ​ទឹក​សរុប​នាំ​បញ្ចូលក្នុង​សរីរាង្គ ។ ចំណែក​នៅសល់​គឺ​មក​ពី​ពពួក​ភេសជ្ជៈ ប៉ុន្តែ​ទឹក​នៅ​តែ​ជាជម្រើស​ល្អ​បំផុត ព្រោះ​មិន​ផ្ទុក​ថាមពល​, ថោក​និង​ងាយ​រក ។ ប្រសិន​ផឹក​២​លីត្រ ក្នុង​មួយ​ថ្ងៃ (​រួម​មាន​ទឹក និង​ភេសជ្ជៈ ផ្សេងៗ​រួម​ជាមួយ​របប​ទទួល​ទាន​ធម្មតា គឺ​បំពេញ​គ្រប់គ្រាន់​ចំពោះ​មនុស្ស​ធម្មតា (​ទម្ងន់​មិន​ធ្ងន់​ហួស​, ពលកម្ម ធ្វើ​ការរៀន សូត្រ​, មិន​តានតឹង​ជ្រុល​, លំបាក​នឿយហត់​) ។​

​ ​ សរីរាង្គ​ខ្វះ​ទឹក ពេល​មិន​ត្រូវបាន​ផ្គត់ផ្គង់​គ្រប់គ្រាន់​។ សូម្បី​តែ​ពេល​ខ្វះទឹក​ស្រាល ក៏​អាច​បំផ្លាញ​កម្លាំងកំហែង និង​បង្ក​ឱ្យ​នឿយហត់ ។ បណ្តា​មូលហេតុ តែង​ធ្វើឱ្យ​សរីរាង្គ​បាត់បង់​ទឹក​គឺ​សកម្មភាព​តឹងតែង ចេញ​ញើស​ច្រើន ក្អួត និង រាក​រូស ។ ជំងឺ​តម្កាត់ ឬ​មានគភ៌ និង​បំបៅកូន ក៏​ធ្វើឱ្យ​កើន​តម្រូវការ​ទឹក (​កំពុង​មានគភ៌​ត្រូវការ​២,៤​លីត្រ​ក្នុង​មួយថ្ងៃ បំបៅ​ដោះ​កូន​ត្រូវការ​៣​លីត្រ ក្នុង​មួយ​ថ្ងៃ​) ។ សូម្បី​តែ​ពេល​បាត់បង់​ទឹក​តិច (បាត់​១​ភាគរយ​-២​ភាគរយ​ទម្ងន់សរីរាង្គ​) ក៏បង្ក​ឱ្យ​រសេះរសោះ ងីងើ អស់កម្លាំង មាន​អារម្មណ៍​ស្រេក នោម​តិច ឬ​មិន​នោម ខ្សោយ​សាច់ដុំ វិលមុខ ងងឹតមុខ ។ សរីរាង្គ​ខ្វះ​ទឹក​ធ្ងន់ អាចគំរាមកំហែង​អាយុជីវិត ពិសេស​គឺ​កុមារ​និង​មនុស្ស​ចាស់ ។​

​ផឹក​ភ្លាម​ពេល​ពុំទាន់​ស្រេក

​រដូវក្តៅ បែកញើស​ច្រើន បណ្តាល​ឱ្យ​សរីរាង្គ​រសេះរសោះ ហើយពេល​ណា​ក៏​មាន​អារម្មណ៍​ស្រេកទឹក​ដែរ​។ អាស្រ័យហេតុនេះ គួរ​ផឹកទឹក​ជាប្រចាំ ទាំង​ពេល​ពុំ​ទាន់​ស្រេក។ វិទ្យាសាស្ត្រ បាន​បញ្ជាក់​ឱ្យឃើញថា ក្នុង​លក្ខខណ្ឌ​ធ្វើការ​ដូចគ្នា ហើយ​បរិមាណ​ញើស​ចេញមក​ប្រហាក់ប្រហែល​គ្នា​នោះ ពួក​អ្នក​ផឹក ទឹក​គ្រប់គ្រាន់​តាម​វិធី​ត្រឹមត្រូវ​នឹង​មាន​សុខភាព​ល្អ​ជាង ទិន្នផល​ពលកម្ម​ខ្ពស់ ហើយ​សភាព​នឿយហត់​មក​ដល់​យឺត​ជាង ។​

​ដើរ​ហាលថ្ងៃ​ក្តៅ ធ្វើឱ្យ​ចេញ​ញើស​ច្រើន បង្ក​អារម្មណ៍​ស្រេកទឹក ។ ប៉ុន្តែ​បើ​លើក​ទឹក​ផឹក​ក្អឹកៗ ពិសេស​គឺ​ទឹក​ត្រជាក់​ដើម្បី​បំពេញ​ភាព​ស្រេក នឹងបណ្តាល​ឱ្យ​បេះ​ដូង​លោត​ញាប់​ជាង និង​បង្ក​ឱ្យ​ច្របូកច្របល់​ចង្វាក់​បេះដូង ដង្ហើម​ដង្ហក់ ចេញ​ញើស​ត្រជាក់ មិនតែប៉ុណ្ណោះ​នាំ​ដល់​ការ​រលាក​បំពង់ក បង្ករំ​ញោច គ្មាន​ប្រយោជន៍​ឱ្យ​ក្រពះ ។ ចំពោះ​កុមារ​ទឹក​ត្រជាក់​មិន​ត្រឹមតែ​ធ្វើឱ្យរលាក​បំពង់​ក​ប៉ុណ្ណោះ​ទេ តែ​នៅ​ឥទ្ធិពល​ដល់​ធ្មេញ ធ្វើឱ្យ​ស្រៀវធ្មេញ រលាកអញ្ចាញ​ធ្មេញ ព្រោះ​ធ្មេញ​កុមារ​ដុះ​ពុំ​ទាន់​សព្វគ្រប់ អញ្ចាញ​នៅ​ខ្សោយ ។​

​ត្រូវ​ផឹកទឹក​គ្រប់គ្រាន់​, ផឹក​តាម​ខួបបង្កើត​ទម្លាប់​ផឹកទឹក​ជាប្រចាំ​ចន្លោះ ២០-៣០​នាទី​ផឹក​ម្តង ។ ទឹក​ផ្អែម​មាន​ហ្គាស​ពុំ​ត្រឹម​តែ​បង្ក​រំ​ញោច ញៀន ឬ បង្កើន​ថាមពល​ឱ្យ​អ្នក​ផឹក​ប៉ុណ្ណោះ​ទេ តែ​នៅ​ជា​សារជាតិ​ស្រួល​បត់ជើងតូច ។ អាស្រ័យហេតុនេះ សរីរាង្គ​ងាយ​បាត់បង់​ទឹក​ណាស់​ពេល​ផឹកទឹក​ផ្អែម​មាន​ហ្គាស​។ ជំនួស​ឱ្យ​ផឹក​ពពួក​ផឹក​មាន​ហ្គាស មាន​ស្ករ​…​នោះ គួរ​ផឹកទឹក​ឆ្អិន​ទុកឱ្យ​ត្រជាក់ ។​

​ពេលព្រឹក​ក្រោកពីដំណេក ផឹកទឹក​ឆ្អិន​១-២​កែវ គឺ​ជួយ​ឱ្យ​ស្វាង​ផង និង​មាន​ឥទ្ធិពល​សម្អាត​ផ្លូវ​រំលាយ​អាហារ​ផង ។ គួរ​ផឹកទឹក​១០​នាទី​មុន ពេល​បរិភោគ ឬ​មួយ​ម៉ោង​ក្រោយពេល​បរិភោគ គឺ​មិន​ត្រូវ​ផឹក​ភ្លាម​ក្រោយ ឬ​ក្នុងពេល​បរិភោគ ព្រោះ​នឹង​ធ្វើឱ្យ​រាវ​កំហាប់​រំលាយ​អាហារ​និង​ឆាប់​នាំ​រំអិល ក្រពះ​ចុះទៅ​ពោះវៀន ធ្វើឱ្យ​ការរំលាយ​អាហារ​លំបាក ។ ជាងនេះទៅទៀត ផឹក បណ្តើរ បរិភោគ​បណ្តើរ​នឹង​ធ្វើឱ្យ​យើង​លេប​អាហារ​ពុំទាន់​បាន​ទំពា​ល្អិតល្អន់ មិន​ល្អ​សម្រាប់​ការរំលាយ​អាហារ ៕

គេហទំព័រ kqube