តើមនុស្សគ្រប់គ្នាបានដឹងដែរឬទេថា
ការហាត់បា្រណអោយបានត្រឹមតែ ១៥នាទីប៉ុណ្ណោះជារៀងរាល់ថ្ងៃ អាចបន្ថែមជីវិតអ្នកបានរហូត
ដល់ទៅ ៣ឆ្នាំ
នេះបើតាមការសិក្សាដ៏ធំមួយដែលបានរកឃើញេនៅក្នុងប្រទេសតៃវ៉ាន់។
មនុស្សជាច្រើនខិតខំព្យាយាមជំនះក្នុងការហាត់ប្រាណអោយទៀងទាត់តាមការណែនាំរបស់អង្គការសុខភាពពិភពលោក
គឺ 30នាទីក្នុង
មួយថ្ងៃ 5ថ្ងៃក្នុងមួយសប្តាហ៍ ។ ជាមួយគ្នានេះផងដែរ
អ្នកជំនាញបានគិតថា ការរកអោយឃើញកម្រិតហាត់ប្រាណតិចជាងនេះអាចជួយជំរុញ
អោយពួកគេងាកមកហាត់ប្រាណ ។
អ្នកដឹកនាំការស្រាវជ្រាវនេះ
លោក Chi Pang Wen មកពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពរសប់តៃវ៉ាន់
(Taiwan's National Health
Research Institutes) បានមានប្រសាសន៍អោយដឹងថា
លំហាត់ប្រាណអោយបានត្រឹមតែ ១៥នាទីក្នុងមួយថ្ងៃ ដូចជា ការដើរលឿនៗ ញាប់ៗ
គឺមានប្រយោជន៍ខ្លាំងណាស់សំរាប់មនុស្សគ្រប់គ្នា ។
វាសំរាប់បុរស ស្រ្តី មនុស្សចាស់ និង ក្មេង អ្នកជក់បារី អ្នកមានសុខភាពល្អ
និងសំរាប់អ្នក
ឧស្សាហ៍ឈឺថ្កាត់ផងដែរ ។ ជាមួយគ្នានេះផងដែរ
ជាដំបូន្មានរបស់វេជ្ជមណ្ឌិតជាច្រើនដែលបានណែនាំអ្នកជំងឺរបស់ពួកគេនៅពេលពិគ្រោះជំងឺ។
ទាំងនេះគឺជាអ្វីដែលលោក Wen
បាននិយាយប្រាប់កាសែតដ៏ល្បីមួយឈ្មោះ Reuters តាមរយៈខ្សែទូរស័ព្ទ
។
លោក Wen
និងសហការីរបស់គាត់ទើបតែបានចេញផ្សាយការរកឃើញរបស់គាត់នៅក្នុងព្រឹត្តិប័ត្រសុខភាព The
Lancet ក្នុងថ្ងៃអង្គារ
ទី ៦ ខែកញ្ញា ។ ពួកគេបានធ្វើការតាមដាន
និងសិក្សាស្រាវជ្រាវលើអ្នកចូលរួមចំនួន ៥១៦ ០០០ នាក់ អស់រយៈពេល ១៣ឆ្នាំ
តាមរយៈការវិភាគ
តាមដានកំណត់ត្រាសុខភាព និងសកម្មភាពរាងកាយ (Physical
Activity) របស់ពួកគេជារៀងរាល់ឆ្នាំ ។ បន្ទាប់ពីពិចារណាទៅលើភាពខុសគ្នានៃ
អាយុ ទំងន់ ភេទ និងបញ្ហាសុខភាព ពួកគេបានរកឃើញថា ការហាត់ប្រាណត្រឹមតែ
១៥នាទីជារៀងរាល់ថ្ងៃ ពិតជាបានធ្វើអោយមនុស្សគ្រប់គ្នា
បន្តជីវិតបានដល់ទៅ ៣ឆ្នាំ
បើប្រៀបធៀបទៅនឹងមនុស្សដែលមិនសូវជាបញ្ចេញកាយវិការ ។
លោក Wen បានមានប្រសាសន៍ថាៈ ១៥នាទីដំបូង គឺវាសម្បើម និងមានប្រយោជន៍ណាស់ទៅហើយ ។
ការហាត់ប្រាណជាប្រចាំថ្ងៃក៏
បានផ្សាភ្ជាប់ទៅនឹងការកាត់បន្ថយអត្រាជំងឺមហារីក (Cancer) និងការស្លាប់ដោយសារជំងឺមហារីក ។ លោក Wen
មានប្រសាសន៍ថា មិនយូរ
មិនឆាប់ អ្នកនឹងបាត់បង់ជីវិត
ប៉ុន្តែបើប្រៀបធៀបទៅនឹងអ្នកដែលមិនសូវជាបញ្ចេញសកម្មភាពរាងកាយ
រូបអ្នកនឹងអាចកាត់បន្ថយការស្លាប់
ដោយសារជំងឺមហារីកបានដល់ទៅ ១០ភាគរយ ។ លោក Wen បានបន្ថែមទៀតថា មិនទាន់មានឯកសារណាដែលបញ្ជាក់ច្បាស់លាស់ទេ ថា
តើពិតជាត្រូវចំណាយពេលប៉ុន្មាន
ដើម្បីគ្រប់គ្រាន់សំរាប់រាងកាយនោះទេ ។ ប៉ុន្តែសំរាប់យើងវិញ ត្រឹមតែ ១៥នាទី
គឺវាគ្រប់គ្រាន់ និង សមរម្យ
ណាស់ទៅហើយ ៕
គេហទំព័រ Health