ទឹកឃ្មុំសុទ្ធ
មានជាតិស្ករ ដិកថូស និង ហ្វ្រាក់ថូស ដែលមានគុណប្រយោជន៍ ខាងអាហារ និង
មានគុណសម្បត្តិ ជាឱសថខ្ពស់ ។ ម៉្យាងទៀតវាសម្បូរ ទៅដោយ វីតាមីន B1 វីតាមីន B2 វីតាមីន E វីតាមីន K វីតាមីន
C ពីធម្មជាតិ អាស៊ីដអាមីណូ អាស៊ីដ ខ្លាញ់ អំបិលរ៉ែ ស័ង្កសី
និង ទង់ដែង ។ បើយើងយកទៅផ្សំ ជាមួយឱសថបុរាណ ក៏ក្លាយជាថ្នាំ ដែលប្រទេសជាច្រើន និយមប្រើ
។

ក្រុមគ្រូពេទ្យ
នៅអាមេរិក និង កាណាដា បានឱ្យអ្នកជំងឺ ទទួលទាននំប៉័ង លាបទឹកឃ្មុំ រៀងរាល់ថ្ងៃ
ដើម្បីជួយកាត់បន្ថយ កូឡេស្តេរ៉ូល ការពាររោគបេះដូង ធ្វើឱ្យបេះដូង លោតបានជាធម្មតា ។
ក្នុងក្បួនតម្រា
របស់ថៃ ទឹកឃ្មុំជួយឱ្យ រាងកាយបឺតស្រូប យកជាតិថ្នាំបានលឿន ជំរុញដំណើរការ
របស់តម្រងនោម ជួយឱ្យឈាមរត់ ទៅចិញ្ចឹមគ្រប់ផ្នែករបស់រាងកាយ ធ្វើឱ្យមានកម្លាំងកំហែង
។ ចំពោះបុរស ដែលមានអាការខ្សោយ សមត្ថភាពផ្លូវភេទ បើបានទទួលទាន ទឹកឃ្មុំសុទ្ធ
មួយថ្ងៃ ២ ស្លាបព្រាបាយ មុនចូលដំណេក រៀងរាល់ថ្ងៃនោះ អាការនឹងបាន ប្រសើរឡើង ។
បើបានផឹកទឹកឃ្មុំសុទ្ធ
ឆុងជាមួយទឹកក្តៅឧណ្ហៗ មុនទទួលទានអាហារ មួយម៉ោងកន្លះ នោះវានឹងជួយទប់ស្កាត់
មិនឱ្យក្រពះបញ្ចោញ អាស៊ីដចេញមកច្រើនពេក សមសម្រាប់អ្នកដែល កើតដំបៅក្រពះ
ប៉ុន្តែបើឆុងជាមួយ ទឹកត្រជាក់ វានឹងជំរុញឱ្យ ក្រពះអាហារ បញ្ចោញអាស៊ីដ កាន់តែច្រើន
ជំរុញការគាបច្របាច់ របស់ពោះវៀន បំបាត់បញ្ហា អាហារមិនរលាយ និងទល់លាមក ។
មិនត្រូវផឹកទឹកឃ្មុំ
ក្រោយពីអាហារ រួចភ្លាមៗទេ ពីព្រោះកម្រិតជាតិស្ករ ក្នុងឈាមនឹងកើនឡើង យ៉ាងរហ័ស
ហើយជំរុញឱ្យក្រពះបញ្ចោញ អាស៊ីដច្រើនជ្រុល បើចង់ផឹក ត្រូវទទួលទាន អាហារប្រមាណជា ២-៣
ម៉ោងសិន ។
ចំពោះស្ត្រីដែលពិបាក
ទទួលទានដំណេក បើបានផឹកទឹកឃ្មុំឆុង ជាមួយទឹកធម្មតា មុនចូលដំណេក ប្រមាណជា ១ កែវ
នឹងជួយឱ្យទទួលទាន ដំណេកលក់ស្រួល ៕