ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

អាហារ ១០ មុខជួយឱ្យសុខភាពរឹងមាំ អារម្មណ៍ស្រស់ស្រាយ ស្បែកភ្លឺផូរផង់


Written by ភ្នំពេញដេលីញូវ
Monday, 21 November 2011 01:04

បន្លែ ផ្លែឈើ ១០ ប្រភេទខាងក្រោមនេះ ជាកំពូលអាហារដែលធ្វើឱ្យរាងកាយរឹងមាំ អារម្មណ៍ស្រស់ស្រាយស្បែកផូរផង់ពិតៗ ។

១- ស្លឹកបាស
គុណសម្បត្តិរបស់ស្លឹកបាសគឺនៅត្រង់ថាវាជួយរំញ្ញោចរាងកាយឱ្យផលិតទឹកប្រមាតដើម្បី ជួយពោះវៀនឱ្យបណ្តេញជាតិពុល ទើបរាងកាយស្រស់ស្រាយ រឹង មាំរហូត ។

២- ផ្លែប៉ោម
ប៉ោមជាផ្លែឈើមួយប្រភេទដែលជនជាតិបារាំងតែងនិយាយថា បើបានទទួលទានផ្លែប៉ោម រាល់ថ្ងៃមិន បាច់ទៅរកគ្រូពេទ្យឡើយ ពីព្រោះប៉ោមសម្បូរទៅដោយសារធាតុផេកទីន ដែល មានមុខងារជួយចាប់កូឡេ ស្តេរ៉ូលកុំឱ្យទៅតោងលើជញ្ជាំងសរសៃឈាម និង ជួយកម្ចាត់ លោហៈធ្ងន់ដែលលាយមកជាមួយអាហារ ដូចជា សារធាតុបារត សារធាតុសំណ ជាដើម ។ បន្ទាប់មកវាក៏បណ្តេញពីរាងកាយ ហើយមិនតែ ប៉ុណ្ណោះវាថែមទាំងជួយការពារកុំឱ្យកើត មហារីក ជួយសម្លាប់បាក់តេរី និង វីរុសប្រភេទខ្លះបានទៀតផង។ ដូច្នេះបើចង់មានសម្រស់ ស្អាតសុខភាពល្អ ប៉ោមគឺជាផ្លែឈើមួយដែលអ្នកត្រូវតែមានក្នុងផ្ទះជានិច្ច ។

៣- ឃីនឆាយ
ឃីនឆាយមានរសជាតិមិនគួរឱ្យចង់ទទួលទានប៉ុន្មានឡើយ ប៉ុន្តែចំពោះរឿងគុណសម្បត្តិវិញ អាចនិយាយបានថា អស់ទាស់តែម្តង ។ ឃីនឆាយត្រូវបានគេទទួលស្គាល់យូរមកហើយថា ជាមេបន្លែមួយ ប្រភេទដែលជួយលាងជាតិពុលចេញពីរាងកាយ ។ ទឹកឃីនឆាយជួយ កាត់បន្ថយ សម្ពាធឈាមឱ្យនៅកម្រិត ធម្មតា ជួយទប់ស្កាត់ការកើតកោសិកាមហារីក ជួយ សម្អាតឈាម ។ អ្នកដែលចូលចិត្តជក់បារីគួរតែមានឃីនឆាយក្នុងទូទឹកកកជានិច្ច ពីព្រោះវា ធ្វើឱ្យអ្នកកើនអាយុ បានច្រើនឆ្នាំទៅមុខទៀត ។

៤- ផ្លែប៊័រ
សុភាពនារីទាំងឡាយប្រាកដជាបានស្គាល់ផ្លែប៊õរតាមរយៈប្រសិទ្ធភាពក្នុងការជួយបំប៉នស្បែក ប៉ុន្តែគុណប្រយោជន៍របស់ប៊õរមិនមែនមានតែប៉ុណ្ណឹងទេ វាថែម ទាំងជួយកាត់បន្ថយ កូឡេស្តេរ៉ូល ធ្វើឱ្យសរសៃឈាមមានភាពរំយឺតល្អ មិនកកកស្ទះ ជួយចាប់សារធាតុពុលដែល ជាភ្នាក់ងារបង្កជំងឺមហារីក ជួយកម្ចាត់សារធាតុ គីមីដែលប្រមូលផ្តុំក្នុងថ្លើម ជួយការពារ រោគបេះដូង ចំណែកឯរឿងសក់ស្អាត ស្បែកល្អវិញ ប៊õរក៏មានចំណែកដែរ ។

៥- ស្ពៃក្តោប
មិនមែនមានប្រយោជន៍ល្អត្រឹមតែទទួលទានបំបាត់ឃ្លានប៉ុណ្ណោះទេ ប៉ុន្តែស្ពៃក្តោបក៏ជាបន្លែ ដែលសម្បូរ ទៅដោយសារធាតុទប់ស្កាត់រ៉ាឌីកាល់សេរី ជួយការពារមហារីក ជួយបណ្តេញ អ័រម៉ូនប្រភេទខ្លះចេញពីថ្លើម ធ្វើឱ្យថ្លើមមានតុល្យភាពជួយសម្អាតពោះវៀន ប្រព័ន្ធរំលាយ អាហារ ជួយសម្លាប់វីរុស និង បាក់តេរីក្នុង ពោះវៀន ។ កត្តាសំខាន់មនុស្សដែលរស់នៅក្នុង បរិយាកាសអាប់អួនឹងបានអភិនន្ទនាការក្នុងការកម្ចាត់សារធាតុពុលពីបំពង់សឺម៉ាំងដែល បញ្ចោញផ្សែងពុលមួយមុខទៀតផង ។

៦- ក្រូចឆ្មារ
ជាតិជូររបស់ក្រូចឆ្មារមានប្រសិទ្ធភាពក្នុងការសម្អាតថ្លើមធ្វើឱ្យឈាមស្អាត ។ បើបានយក ទឹកក្រូចឆ្មារមកផ្សំលាយជាមួយទឹកដោះគោជូររសជាតិធម្មជាតិ រួច ទទួលទានភ្លាមៗក្រោយ ពីភ្ញាក់ពីដេកពេលព្រឹក នោះវានឹងជួយសម្រួលប្រព័ន្ធបញ្ចោញកាកសំណល់ ជួយលាង ជាតិពុលក្នុងពោះវៀន និង ជួយសម្រកទម្ងន់បានទៀត ផង ។

៧- ពោតបារាំង
ទឹកពោតបារាំងមានគុណសម្បត្តិជួយសម្លាប់ និង កម្ចាត់បាក់តេរី និង វីរុសចេញពីប្រព័ន្ធផ្លូវ ទឹកនោម ។ បើមានមេរោគអស់ទាំងនេះ អ្នកអាចនឹងបត់ជើង តូចមកជាឈាម មានអាការ ឈឺពោះខ្លាំង បត់ជើងតូចមិនចេញ គ្រុន រហូតទាល់តែធ្វើឱ្យព្រួយបារម្ភ ។ ការផឹកទឹកពោត បារាំងស្មើនឹងផឹកថ្នាំល្អៗដែលជួយធានា សុខភាពដល់រាងកាយនោះឯង ។

៨- ខ្ទឹមស
ខ្ទឹមជាឱសថបុរាណល្អមួយយូរមកហើយ ពីព្រោះវាជួយសម្អាត និង លាងសារធាតុពុលចេញ ពីឈាម និង ពោះវៀន ជួយបន្ថយសម្ពាធឈាម ទប់ស្កាត់មហារីក ជួយធ្វើឱ្យប្រព័ន្ធផ្លូវដង្ហើម ដំណើរការល្អ ហើយ ថែមទាំងជួយសម្លាប់សត្វល្អិតក្នុងក្រពះទៀតផង ។ ដូច្នេះហើយបានជា ជីដូនជីតារបស់យើងមានសុខភាព រឹងមាំខ្លាំងក្លា គឺដោយសារពួកគាត់ទទួលទានខ្ទឹមស ស្ទើរ រាល់ថ្ងៃនេះឯង ។

៩- ខ្ទឹមបារាំង
អត្ថប្រយោជន៍របស់ខ្ទឹមបារាំងក៏មិនចាញ់ខ្ទឹមសប៉ុន្មានដែរ វាជួយកាត់បន្ថយកូឡេស្តេរ៉ូល ជួយ សម្អាតឈាម ការពាររោគបេះដូង ទប់ស្កាត់មហារីកបានជាច្រើនប្រភេទ ។ មិនតែប៉ុណ្ណោះ វាថែម ទាំងជួយព្យាបាលរោគហឺត អាឡែកហ្ស៊ី រោគប្រព័ន្ធផ្លូវដង្ហើម រោគទឹកនោមផ្អែម ជួយឱ្យប្រព័ន្ធ ជាតិស្ករថេរ ។ ជាងនេះទៅទៀត បើបានទទួលទានជាមួយខ្ទឹមសផងនោះ កាន់ តែជួយឱ្យបង្កើន អាយុឱ្យយឺនយូរថែមទៀត ។

១០- ផ្លែទទឹម
ក្នុងគ្រាប់ផ្លែទទឹមបង្កប់ដោយឱសថជាច្រើន សូម្បីតែក្នុងក្បួនតម្រាពេទ្យបុរាណក៏បានឱ្យដឹង ថា ការ ផឹកទឹកទទឹមនឹងជួយព្យាបាលអាការរលាក បំបាត់ការឈឺចាប់បានដូចថ្នាំអារស្ពីរីន ជួយលាងជាតិពុលក្នុងចរន្ត ឈាម កាត់បន្ថយការឆ្លងមេរោគ ជួយព្យាបាលរោគឈឺសន្លាក់ ជួយួសម្រួលក្នុងការបត់ជើង ទប់ស្កាត់-រ៉ាឌីកាល់សេរី ជួយឱ្យស្បែកស្អាត ហើយថែមទាំងជួយ ការពារដំណើរឆាប់ចាស់មុនវ័យបានទៀតផង ៕