
អ្វីដែលពិសេសទៀតនោះ នៅពេលរលាកទឹកក្ដៅ ឬភ្លើងយើងគ្រាន់តែយកទឹកឃ្មុំទៅលាប នៅត្រង់កន្លែងដែលរងរបួសនោះ វានឹងជួយធ្វើឲ្យស្បែកត្រង់នោះឆាប់ជាសះស្បើយ រហូតអាចបំបាត់ស្នាមរបួសនោះបានទៀតផង ។ បើយកទឹកឃ្មុំទៅលាយជាមួយម្សៅមើមរមៀត អាចបង្កើតបានជាឱសថយ៉ាងប្រសើរ ដើម្បីព្យាបាលអាការៈរលាកក្រពះ ។ ទឹកឃ្មុំនៅមានគុណភាពប្រយោជន៍ក្នុងការព្យាបាលអាការៈក្អក កើតជ្រាំងអណ្តាតចំពោះកុមារ ហើយក៏ជាឱសថយ៉ាងប្រសើរ ក្នុងការជួយសម្រួលអារម្មណ៍ធ្វើឲ្យសម្រាន្តបានលង់លក់ស្រួល ។ អ្នកអាចរក្សាទុកនៅក្នុងឧបករណ៍ដែលផលិតពីលោហធាតុឲ្យសោះ ព្រោះវានឹងបង្កើតនូវប្រតិកម្ម ឬជាតិពុលផ្សេងៗ ៕
By: Cambodia Express News