ឪឡឹកមានផ្ទុកនូវវីតាមីន
C ខ្ពស់នៅពេលណាដែលអ្នកកើតផ្តាសាយ
សូមសាកល្បងទទួលទានឪឡឹកមួយថ្ងៃមួយចំណិតធំ
ពេលនោះអាការផ្តាសាយនឹងបាត់ទៅដោយខ្លួនឯង ពីព្រោះឪឡឹកមានវីតាមីន C
មិនចាញ់ផ្លែឈើផ្សេងឡើយ។
ទឹកឪឡឹកមាន
បេតា ឃែរ៉ូទីន ការពារការចម្លងមេរោគដែលរាងកាយយើងចាំចាច់ត្រូវប្រើក្នុងការបង្កើតនូវវីតាមីន
A ទុកប្រយុទ្ធជាមួយនឹងមេរោគ។
ម្យ៉ាងទៀត បេតា ឃែរ៉ូទីន
ក៏ធ្វើឲ្យអ្នកក្លាយជាស្ត្រីស្បែកស្អាតទៀតផង។
ឪឡឹកក៏ជាជម្រើសមួយដ៏ល្អបំផុតផងដែរសម្រាប់ជួយកាត់បន្ថយភាពធាត់
ប្រសិនបើចង់ឆ្អែតពោះ
ពីព្រោះឪឡឹកមួយចំណិតធំមានកាឡូរីត្រឹមតែ៩៦ប៉ុណ្ណោះ។
ដូច្នេះស្ត្រីមិនគួរមើលរំលងឪឡឹកឡើយ។
ក្នុងឪឡឹកមានសារធាតុម្យ៉ាងដែលគេហៅថា
ឡៃខូពីន ដែលមានសារធាតុប្រឆាំងអុកស៊ីដកម្មជួយក្នុងការបណ្តេញជាតិពុលក្នុងរាងកាយ
ហើយនឹងជួយបេះដូងទប់ស្កាត់មហារីកបានទៀតផង។
នៅក្នុងឪឡឹកមានសារជាតិស៊ីទ្រូល្លីន
(Citrulline)យ៉ាងច្រើន ដែលជួយឲ្យដំបៅឆាប់ជា
និងជួយប៉ូវជាលិកាធ្វើឲ្យដំបៅឆាប់ជាលើសពីការស្មាន៕
By: healthcambodia
By: healthcambodia