
ការស្រាវជ្រាវនេះធ្វើឡើងដោយក្រុម Harvard School of Pupblic Health (HSPH) ។ ពួកគេបាន ប្រមូលទិន្នន័យការស្រាវជ្រាវក្នុងអំឡុងឆ្នាំ ១៩៧០ រហូត ដល់ចុងឆ្នាំ ២០១១ ដែលលទ្ធផល បានបង្ហាញថាក្នុងចំណោមក្រុមមនុស្ស មើលទូរទស្សន៍រយៈពេលយូរអង្វែងតែងមានភាព ប្រឈមជាមួយការកើតរោគទឹកនោមផ្អែម និង រោគបេះដូងដល់ទៅបីដង ។
ក្រុមអ្នកស្រាវជ្រាវទាំងនេះអះអាងពីការសិក្សារកឃើញនេះថា ការមើល ទូរទស្សន៍រយៈពេល ២ ម៉ោង រៀងរាល់ថ្ងៃ នឹងបន្ថែមការប្រឈមមុខជាមួយការកើតរោគទឹកនោមផ្អែម រោគ បេះដូង កើនឡើង ២០ ភាគរយ ហើយប្រឈមមុខនឹងការបាត់បង់ជីវិតមុនអាយុដល់ទៅ ១៥ ភាគរយ ។ ចំណែកក្រុមមនុស្ស ដែលតែងមើលទូរទស្សន៍ក្នុងមួយថ្ងៃ ៣ ម៉ោង រៀងរាល់ថ្ងៃ នឹងប្រឈមមុខខ្ពស់ ជាងនេះទ្វេដងថែមទៀត ពោលគឺនឹងអាចប្រឈមមុខជាមួយការបាត់ បង់ជីវិត មុនអាយុដល់ទៅ ៣០ ភាគរយ ។
សម្រាប់មូលហេតុសំខាន់ដែលការមើលទូរទស្សន៍នាំឱ្យកើតរោគទឹកនោមផ្អែម និងរោគ បេះដូងនេះ ដោយសាររាងកាយមិនបានធ្វើចលនាអ្វីដែលជាការបញ្ចោញ្ញកម្លាំងកាយ ម៉្លោះ ហើយជាបច្ច័យនាំកើតរោគធាត់ ហើយដែល មូលហេតុនេះនាំឱ្យកើតរោគទឹកនោមផ្អែម និង រោគបេះដូងនៅពេលបន្ទាប់មក ទៀត ។
ទោះបីយ៉ាងណាក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ផងថា ការសិក្សាស្រាវជ្រាវនេះមានមនុស្ស ចូលរួមតិចតួច ហើយអ្នកឆ្លើយសំណួរទៀតសោតមួយចំនួនមិន ត្រូវតាមចំណុចផង ។
ប៉ុន្តែយ៉ាងណាក្រុមអ្នកស្រាវជ្រាវបានគូសបញ្ជាក់ថា ការសិក្សានេះយ៉ាងហោចណាស់បាន បង្ហាញឱ្យយើងឃើញថា ការមើលទូរទស្សន៍ជាប់ជាប្រចាំ នឹងបង្កឱ្យប្រឈមមុខជាមួយការ កើតរោគទឹកនោមផ្អែម និង រោគបេះដូងដែល ជាផលប្រយោជន៍ជួយទប់ស្កាត់ដល់យើងទៅ ថ្ងៃអនាគត ៕