តើលោកអ្នកយល់ឃើញយ៉ាងណាចំពោះការទទួលទានអាហារពេលព្រឹក
? តើវាជះឥទ្ធិពលដល់ប្រព័ន្ធដំណើរការរបស់ខួរក្បាលដែរឬទេ
?
ខួរក្បាលរបស់មនុស្សធ្វើដំណើរការបានដោយពឹងផ្អែកទៅលើ ក្លុយកូស (ជាតិស្ករដែលបានមកពីការសំយោគមេតាប៉ូលីសនៃអាហារ) ដែលសំខាន់សំរាប់សកម្មភាពផ្សេងៗដូចជា ការគិត និយាយ ដើរ អាន និងការចាប់យកវត្ថុផ្សេងៗ ហើយក្លុយកូសធ្វើឱ្យរាងកាយមានថាមពលគ្រប់គ្រាន់ ។ ចំណែកមេតាប៉ូលីសប្រព្រឹត្តទៅបានលុះត្រាតែមានជាតិអាហារនៅក្នុងក្រពះ ។
ប្រសិនបើលោកអ្នកព្យាយាមបង្អត់អាហារពេលព្រឹក ហើយរងចាំរហូតដល់ថ្ងៃត្រង់ នេះមានន័យថា លោកអ្នកកំពុងបង្អត់ប្រព័ន្ធសរីរាង្គរបស់លោកអ្នកក្នុងរយៈពេលជាង១០ម៉ោង ។ លោកអ្នកកំពុងបង្ខំឲ្យខូរក្បាលរបស់លោកអ្នកធ្វើការដោយគ្មានអ្វីទ្រទ្រង់ទាល់តែសោះ ។ ការបង្អត់អាហារដល់ខួរក្បាលរបស់លោកអ្នកបែបនេះនឹងបណ្តាលឲ្យខួរក្បាលចុះទន់ខ្សោយក្នុងការគិត ការដោះស្រាយបញ្ហា ការចងចាំ និងការរំលឹកឡើងវិញជាដើម ។
មនុស្សមួយចំនួនយល់ច្រលំថា ការបង្អត់អាហារពេលព្រឹកនឹងធ្វើឲ្យពួកគេស្រកទំងន់ ប៉ុន្តែតាមពិតទៅវាកាន់តែធ្វើឲ្យកើនទំងន់ទៅវិញទេដោយសារតែវានឹងធ្វើឲ្យងាប់កោសិកាខួរក្បាលមួយចំនួននៅពេលដែលយើងព្យាយាមបញ្ជាខួរក្បាល ។ បន្ទាប់មកជាតិខ្លាញ់នឹងកាន់តែកើននៅក្នុងសារពាង្គកាយដែលធ្វើឱ្យលោកអ្នកមិនអាចស្រកទំងន់បាន ៕

By: soursdei