ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

ផឹកទឹកក្នុងពេលទទួលទាន ផ្តល់ប្រយោជន៍ ឬ គ្រោះថ្នាក់ ?


អ្នកជំនាញការ​ខាង​ការប្រឹក្សា​អំពី​របប​ទទួលទាន​បែប​តម​ ជនជាតិ​ឥណ្ឌា លោក Shonali Sabherwal បានឱ្យដឹងថា “​មនុស្ស​សឹងតែ​គ្រប់រូប​ផឹកទឹក​ក្នុងពេល​ទទួលទាន ដោយ​ចាត់ទុកថា​ទឹក​អាច​ធ្វើ​ឱ្យ​ចំណី​អាហារ​ចុះ​ទៅ​ក្រោមដោយ​ងាយស្រួល​ជាង ។ ប៉ុន្តែពួកគេ​មិន​ដឹង​ថា នេះ​ជា​ការ​ត្រិះរិះ​មួយ​ខុសឆ្គងទាំងស្រុង​ និង​ផ្តល់​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ទៅវិញ​ទេ​”​

លោក Shonali បកស្រាយ​ថា ផឹកទឹក​ក្នុងពេល​ទទួលទាន​អាច​បង្ក​ការរារាំង​ប្រព័ន្ធ​រំលាយ​អាហារ និង​ធ្វើឱ្យ​កើន​បរិមាណ insulin ។ ចំពោះ​អ្នក​ជួបបញ្ហា​ផ្លូវ​រំលាយ​អាហារនោះ ​ផល​អាក្រក់​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ច្រើន ។​ ​ ​“​ក្រពះ​មានលទ្ធភាព​ដឹង​ពេលវេលា​យើង​បរិភោគហើយ​ភ្លាមៗ​នោះ បញ្ចេញ​ជាតិ​រំអិល​រំលាយ​អាហារ ។ ប្រសិន​ចាប់ផ្តើម​ផឹកទឹក​ភ្លាម​នៅពេលនោះ គឺ​នឹង​ធ្វើឱ្យ​រសាត់​បាត់​ជាតិ​រំអិល​ ដែល​ត្រូវ​បាន​បញ្ចេញ​ដើម្បី​រំលាយ​ចំណីអាហារ ដូច្នេះ​ហើយ​សកម្មភាពរ​បស់​ប្រព័ន្ធ​រំលាយ​អាហារ​នឹង​ត្រូវ​ថយ​ចុះ​លោក Shonali ឱ្យដឹង​បន្ថែម ។

ផឹកទឹក​ក្នុងពេល​ទទួលទាន​ ក៏​អាច​ធ្វើឱ្យ​កើន​បរិមាណ insulin ហើយដែល​អូស​ទៅ​តាម​នោះ​ គឺ​ការ​ផ្តុំ​សន្សំ​សារជាតិ​ខ្លាញ់ ។​ ​ ​ដើម្បី​បញ្ចៀស​ផឹកទឹក​ច្រើន​ក្នុងពេល​ទទួលទាន​ លោក Shonali បានផ្តល់​នូវ​ដំបូន្មាន​មួយចំនួន​ថា មិន​ត្រូវ​ទទួល​ទាន​អាហារ​ប្រៃ​ពេក ព្រោះ​អាចធ្វើឱ្យ​ស្រេកទឹក និង​ប្រឹងប្រែង​ទទួលទាន​យឺតៗ ។​ ​ ​ការស្រាវជ្រាវ​នេះ​ចង្អុលបង្ហាញ​ថា ផឹកទឹក​បន្តិច​ក្នុង​ពេលបាយ ពុំ​ផ្តល់​គ្រោះថ្នាក់​អ្វី​ឡើយ តែ​ប្រសិន​ផឹក​មួយ ​ឬ​ពីរ​កែវ ឬ​ច្រើន​ជាង​នេះ វា​នឹង​ជះឥទ្ធិពល​ទៅដល់​ប្រព័ន្ធ​រំលាយ​អាហារ​។​ ​ ​ពួក​អ្នក​ស្រាវជ្រាវ​ក៏​ទូន្មាន​ថា “​ល្អ​បំផុត គឺ​គួរ​ផឹកទឹក​មុន ឬ​ក្រោយ​ពេលបាយ​ពីរ​ម៉ោង នឹង​ជួយ​ដល់​ការ​ស្រូប​យក​សារជាតិ​ជីវជាតិ​បាន​ល្អ​ប្រសើរ​ជាង​

                                                                                                               - ប្រភព CEN