
នេះអាចនិយាយបានថា
ជាការសិក្សាលើកដំបូងហើយដែលការធ្វើពិសោធតាមរយៈការពិនិត្យឈាមមិនមែនតាមការមើលចម្លើយលើតារាងសំនួរ
។ តាមអ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ Oregon Health& Science Universityថាលទ្ធផលនៃការសិក្សាលើកនេះគឺជាក់ច្បាស់ជាងលើកមុនៗ
។
ការសិក្សាលើកនេះធ្វើលើមនុស្សចាស់មានសុខភាពល្អអាយុ៨៧ឆ្នាំប្រមាណជា១០៤នាក់
។
ការសិក្សាលើកមុនរបស់អង់គ្លេសបានរកឃើញថា
ទទួលទានសាច់ត្រីជួយឱ្យឈាមហូរទៅកាន់ខួរក្បាលបានល្អដែលបញ្ហានេះអាចជួយទប់ស្កាត់ការកើតជំងឺវិកលចរិតក្នុងជីវិតពេលអនាគត។
អត្ថប្រយោជន៍សុខភាពនៃរបបអាហារដែលសំបូរទៅដោយ Omega-3ជាអាស៊ីដខ្លាញ់មួយប្រភេទដែលមាននៅក្នុងខ្លាញ់ត្រីបានក្លាយជាការសង្ស័យយូរមកហើយ។
លទ្ធផលនៃការសិក្សាចំនួន២លើកចំពោះប្រសិទ្ធភាពរបស់វាលើមនុស្សក្មេងៗបានបង្ហាញថា
វាអាចធ្វើឱ្យប្រសើរឡើងនូវពេលវេលាប្រតិកម្មចំពោះអ្នកមានអាយុពី១៨ទៅ៣៥ឆ្នាំបានយ៉ាងល្អ
ជាពិសេសជួយកាត់បន្ថយកម្រិតនៃការហត់នឿយផ្លូវចិត្តបន្ទាប់ពីធ្វើការងារដ៏ពិបាកពេញមួយថ្ងៃ។
បើទោះបីលទ្ធផលទាំងឡាយបង្ហាញថា
ទទួលទានផលិតផលសុខភាពពីធម្មជាតិពីខ្លាញ់ត្រីអាចមិនមានផលប៉ះពាល់លើកកត្តាផ្លូវចិត្តរបស់មនុស្សក្មេងៗក៏ដោយ
ប៉ុន្តែអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យNorthumbria Universityប្រទេសអង់គ្លេសនិយាយថា
ការជម្រុញឱ្យឈាមហូរទៅខួរក្បាលបានគ្រប់គ្រាន់វាសំខាន់ណាស់សម្រាប់មនុស្សចាស់។
វេជ្ជបណ្ឌិតហ្វ៊ីឡីបប៉ា
ជែកសុនអ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា ៖«ការរកឃើញទាំងនេះអាចមានការជាប់ទាក់ទងសម្រាប់តួនាទីផ្លូវចិត្តពេលក្រោយក្នុងជីវិត។
ភស្តុតាងលើកនេះបានបង្ហាញថា
ការទទួលទានខ្លាញ់ត្រីជាប្រចាំប្រហែលជាអាចទប់ស្កាត់ការចុះអន់ថយនៃការយល់ដឹងនិងភាពវិកលចរិតបាន»៕
- ប្រភព កោះសន្តិភាព