
អាយុខ្ទង់២០ឆ្នាំ
លោកអ្នកមានរូបរាងកាយអភិវឌ្ឍពេញលេញនៅក្នុងអាយុ២០
ឆ្នាំនេះ ដែលជួនកាលមើល ទៅហាក់ដូចជាមិនចាំបាច់ហាត់ប្រាណអ្វីប៉ុន្មានទេ។
តាមពិតទៅ មិនហាត់ប្រាណក៏រាងកាយ នៅតែលូតលាស់ដែរ
ក៏ប៉ុន្តែបើបានហាត់ប្រាណត្រឹមត្រូវល្អវិញ
នោះវានឹងជួយធ្វើឲ្យរូបរាងកាយលូតលាស់សមសួនល្អ
ម្យ៉ាងទៀតវាក៏បង្កើតបានជាទម្លាប់ធ្វើឲ្យលោកអ្នករវាសរវៃទៅថ្ងៃក្រោយ
ផងដែរ។អាយុ២០ឆ្នាំនេះវាល្អណាស់សម្រាប់លោក អ្នកក្នុងការហាត់លើកទម្ងន់
ឲ្យមានសាច់ដុំធំៗនិងសមសួន
ព្រោះក្នុងដំណាក់កាលនេះអ័រម៉ូនតេស្តូស្តេរ៉ូនត្រូវបានបញ្ចេញមកគ្រប់គ្រាន់សម្រាប់
ធ្វើឲ្យលោកអ្នកមានលក្ខណ:ជាបុរសពេញលេញ។
អាយុ២០ឆ្នាំនេះក៏ជាឱកាសសម្រាប់ឲ្យលោកអ្នកអនុវត្តកីឡាផ្សេងៗបានផងដែរ។
លោកអ្នកអាចធ្វើអ្វីៗបានយ៉ាងរហ័សក្នុងរយ:ពេលដ៏ខ្លីបាន។
អាយុខ្តង់៣០ឆ្នាំ
អាយុខ្តង់៣០ឆ្នាំ
សាច់ដុំ
សមត្ថភាពខាងការដកដង្ហើមនិងឈាមរត់ និងអត្រាមេតាបូលីស
បានចាប់ប្តើមថយចុះហើយនៅក្នុងអាយុ៣០ឆ្នាំនេះ។ ក្នុងអាយុនេះ
យកល្អគេត្រូវបន្ថយការលេងកីឡាធ្ងន់ៗហើយ។ ឧទាហរណ៍ដូចជាថា
បើពីមុនលោកអ្នកធ្លាប់រត់៣ដងក្នុង១សប្តាហ៍
ឥឡូវនេះត្រូវបន្ថយមកនៅត្រឹមតែ២ដងក្នុង១សប្តាហ៍បានហើយ
ហើយបែរទៅជិះកង់ឬហែលទឹកជំនួសការរត់លើកទី៣ទៅវិញ។បើសិនជាលោកអ្នកទើបតែបានចាប់ផ្តើមហាត់ប្រាណ
សូមប្រយ័ត្នសង្កេតមើលក្រែងមានការឈឺចាប់ត្រង់កន្លែងណាមួយនៃរាងកាយ។
ចំពោះអាយុ៣០ឆ្នាំនេះ យកល្អត្រូវអនុវត្តលំហាត់ក្រុម aerobic ឲ្យ បានច្រើន
ហើយនិងអនុវត្តលំហាត់ក្រុម stretching ផងដែរ។
អាយុខ្ទង់៤០ឆ្នាំ
អាយុខ្ទង់៤០ឆ្នាំ
ផលវិបាកនៃវ័យចំណាស់ចាប់ប្តើមលេចចេញជាបណ្តើរៗហើយនៅក្នុងអាយុ៤០ឆ្នាំនេះ
ក៏ប៉ុន្តែវានឹងមិនធ្វើឲ្យលោកអ្នកទៅជាអន្ទ្រីកអន្ទ្រាកខ្លាំងពេកទេ
បើសិនជាលោកអ្នកបានហាត់ប្រាណជាប់មក និងមានភាពរវាសរវៃរួចទៅហើយនោះ។
ជម្ងឺផ្សេងៗ
ចាប់តាំងពីជម្ងឺបេះដូងរហូតទៅដល់ជម្ងឺមហារីកអាចនឹងលេចចេញមកហើយ
ដូច្នេះចាំបាច់លោកអ្នកគួរឧស្សាហ៍ទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ
ជាពិសេសបើសិនជាចង់អនុវត្តលំហាត់ប្រាណណាមួយថ្មីនោះ។ នៅអាយុ៤០ឆ្នាំនេះ
មេតាបូលីសក៏ថយចុះទៅផងដែរ
ដែលអាចនឹងធ្វើឲ្យលោកអ្នកទៅជាធាត់បាន។លំហាត់ដែលល្អចំពោះវ័យនេះគឺលំហាត់ក្រុម
aerobic។
បើទោះជាយ៉ាងណាក្តី លំហាត់បង្កើនភាពរឹងមាំនៅតែអាចអនុវត្តបាននៅឡើយ។
អាយុខ្តង់៥០ឆ្នាំឡើង កាលណាវ័យកាន់តែចាស់ទៅ អ្វីៗក៏កាន់តែពិបាកឡើងហើយ។ យ៉ាងណាមិញ បើលោកអ្នកធ្លាប់តែរហ័សរហួនណាស់កាលពី១០ឬ២០ឆ្នាំមុន ឥឡូវនេះលោកអ្នកដឹងខ្លួនច្បាស់ថាមិនដូចពីមុនទៀតទេ។ លោកអ្នកត្រូវប្រយ័ត្នប្រយែងកុំធ្វើអ្វីខ្លាំងពេក ព្រោះឆ្អឹងរបស់លោកអ្នកបានចុះផុយស្រួយហើយ។ បើសិនជាលោកអ្នកអនុវត្តលំហាត់លើកទម្ងន់ ត្រូវអនុវត្តដោយឈរលើជើងទាំងពីរ។ យកល្អត្រូវដើរ កុំរត់អ្វី។ បើរត់ សូមប្រយ័ត្នក្រែងមានរបួស។
អាយុខ្តង់៥០ឆ្នាំឡើង កាលណាវ័យកាន់តែចាស់ទៅ អ្វីៗក៏កាន់តែពិបាកឡើងហើយ។ យ៉ាងណាមិញ បើលោកអ្នកធ្លាប់តែរហ័សរហួនណាស់កាលពី១០ឬ២០ឆ្នាំមុន ឥឡូវនេះលោកអ្នកដឹងខ្លួនច្បាស់ថាមិនដូចពីមុនទៀតទេ។ លោកអ្នកត្រូវប្រយ័ត្នប្រយែងកុំធ្វើអ្វីខ្លាំងពេក ព្រោះឆ្អឹងរបស់លោកអ្នកបានចុះផុយស្រួយហើយ។ បើសិនជាលោកអ្នកអនុវត្តលំហាត់លើកទម្ងន់ ត្រូវអនុវត្តដោយឈរលើជើងទាំងពីរ។ យកល្អត្រូវដើរ កុំរត់អ្វី។ បើរត់ សូមប្រយ័ត្នក្រែងមានរបួស។
By: health