យោងតាមការស្រាវជ្រាវរបស់ជនជាតិហូឡង់កាលពីពេលថ្មីៗនេះបានអោយដឹងថា
ការបិរភោគសត្វល្អិតអាចជួយអោយមនុស្សយើងមានអាយុវែង ដោយសារសត្វល្អិតសម្បូរទៅដោយប្រូតេអ៊ីន
និងមានសារជាតិចិញ្ចឹមខ្ពស់ ជាពិសេសសំរាប់មនុស្សចាស់ និងកុមារ។ គេបានរកឃើញថា
ប្រូតេអ៊ីនដែលមាននៅក្នុងសត្វល្អិតមានបរិមាណច្រើនជាងជាតិប្រូតេអ៊ីនដែលមាននៅក្នុងសាច់។
ដូចេ្នះយើងអាចហូបសត្វល្អិតបាន
ទោះបីជាវាមានរសជាតិមិនសូវឆ្ងាញ់ដូចសាច់ ឬបន្លែផ្លែឈើក្តី
(សាកចង្រិតលីងញាត់សណ្តែកដីនៅស្រុកខ្មែរលមើល តើឆ្ងាញ់អត់)។ របកគំហើញនេះ
អាចអោយមនុស្សចាប់ផ្តើមងាកមកបរិភោគសត្វល្អិតជំនួសអោយសាច់សត្វផ្សេងៗបានក្នុងពេលអនាគត
(ស្រុកខ្មែរយើង គេនិយមហូបសត្វល្អិតយូរហើយ ជាពិសេសចង្រិត កណ្តូប
កន្ទេសឡង់ ជាដើម)។
By:
Khmersarika
