ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

ផ្លែស្វាយជួយការពារស្បែក


នៅ​លើ​ពិភព​លោក​យើងនេះ មាន​ផ្លែឈើ​ជាច្រើន​ប្រភេទ និងមាន​រូប​សណ្ឋាន​ផ្សេងៗ​គ្នា​ទៅ​តាម​ប្រភេទ​​ ព្រមទាំង​មាន​គុណ​សម្បត្តិ​ផ្សេងៗ​ពី​គ្នា​ទៅ​តាម​មុខ​នីមួយៗផងដែរ​។​ ប៉ុន្តែ​ថ្ងៃ​នេះ​mealea​ សូម​បង្វែរអារម្មណ៍មិត្តអ្នក​អាន​ដែល​តែង​តែចំ​ណាយ​ពេល​វេលាដ៏​មាន​តម្លៃ​ចូល​មក​អាន​ក្នុង​វើបសាយ​នេះ​ជា​ប្រចាំ​ឱ្យបាន​ជ្រាប​ពី​ព័ត៌​មាន​ថ្មី​មួយ​ទាក់​ទង​នឹង​ផ្លែឈើ​ម្យ៉ាង​ដែល​អាច​ជួយ​ការ​ពារ​ចំ​ពោះ​ស្បែករបស់​លោកអ្នក​បាន​នោះគឺផ្លែ​​​​ស្វាយ​​​​​។

ផ្លែស្វាយ​ជា​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​នៅ​ខ្ចី​វា​មាន​ពណ៌​បៃតង​​ រហូតដល់ពេល​ទុំវា​មាន​ពណ៌​លឿង​ព្រម​ទាំង​មាន​ក្លិន​ក្រអូប​ឈ្ងុយ​គួរ​ឱ្យ​ចង់​ទទួល​ទាន។​ម្យ៉ាង​វិញ​ទៀត​ ​មិ​ន​ថា​ផ្លែ​ស្វាយ​ទុំ​ឬស្វាយ​ខ្ចី​នោះ​ទេ​សុទ្ធ​តែមាន​វីតាមីន​មួយប្រភេទដូច​គ្នា​គឺ​វីតា​មីន​ A​ ដែល​មាន​សារៈ​ប្រយោជន៍ចំ​ពោះស្បែក​ក្នុង​ការ​ការ​ពារ​ស្បែកដែល​ទទួល​ការ​ខូច​ដោយ​សារ​កំ​ដៅ​ថ្ងៃ​ជាពិសេសគឺអាច​ជួយ​ការ​ពារ​ស្នាម​ជ្រីវជ្រួញ​តូចៗ​ព្រម​ទាំង​ជួយ​បន្តឹង​ស្បែក​បាន​យ៉ាង​ល្អ​ទៀត​ផង។ ដូនេះដើម្បីទទួលបាននូវស្បែកដែលមានសុខភាព​ល្អ មិនមានភាពជ្រីវជ្រួញ ចូរលោកអ្នកសាកល្បងទទួលទានជាមួយនឹងផ្លែស្វាយជា​ប្រចាំឲ្យបានទៀងទាត់តាមតែអាចធ្វើទៅបាន។

          
                  By: Mealea