ផ្លែស្វាយត្រូវបានគេចាត់ទុកថាជា
“ The King of The Fruit ” ដែលជាប្រភេទផ្លែឈើមួយប្រភេទដែលពេញនិយមបំផុតមិនថាវ័យណាៗនោះទេ។
វាគឺជាប្រភេទផ្លែឈើដែលតំបន់ត្រូពិចដែលមានរសជាតិឆ្ងាញ់
និងសម្បូរដោយវីតាមីនជាច្រើនប្រភេទ។ ហេតុដូចនេះហើយបានជានៅក្នុងពេលនេះ Khmerzoom
សូមលើកយកនៅអត្ថប្រយោជន៍មួយចំនួនរបស់ផ្លែស្វាយយកមកបង្ហាញជូនប្រិយមិត្តទាំងអស់គ្នា។
ផ្លែស្វាយមានអត្ថប្រយោជន៍យ៉ាងច្រើនដូចជា៖១. ដោយសារតែផ្លែស្វាយសម្បូរដោយវីតាមីនជាច្រើនប្រភេទដូចជា សារធាតុរ៉ែ Fiber Poly- phenolic និងវីតាមីនជាច្រើនផ្សេងទៀតដែលអាចជួយប្រឆាំងទប់ទល់និងមហារីកផ្លូវដង្ហើម មហារីកក្រពេញប្រូស្តាត និង Colon cancers។
២. ផ្លែស្វាយគឺជាប្រភពដ៏ធំបំផុតនៃវីតាមីន A និង flavornoids ដូចជា beta-carotene, alpha-carotene និង beta-crytoxanthin ដែលអាចជួយការពាររាងកាយរបស់អ្នកពី Lung និង Oral Cavity cancer។
៣. ផ្លែស្វាយគឺជាប្រភពដ៏ធំបំផុតរបស់ប៉ូតាស្យូម ដែលវាមានអត្ថប្រយោជន៍បំផុតនៅក្នុងការពារអត្រានៃការកើតជម្ងឺបេះដូង និងសម្ពាធឈាមឡើងខ្ពស់។
៤. លើសពីនេះទៅទៀតវាសម្បូរដោយវីតាមីន B6, វីតាមីន C និងវីតាមីន E។ វីតាមីន C ជួយឱ្យស្បែករបស់អ្នកស្អាត និងជួយប្រឆាំងពពួករ៉ាឌីកាល់សេរី។ រីឯវីតាមីន B6 វិញអាចជួយនៅក្នុងការផលិតអរមូន GABA ដើម្បីជួយដល់ខួរក្បាល លើសពីនេះទៅទៀតវាថែមទាំងអាចជួយរក្សាតុល្យភាពនៃសម្ពាធឈាម ដែលជាហេតុបង្កនៅជម្ងឺ CAD និងStroke ។
ប្រភព៖ Nutrition