ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

ផឹកតែអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃការកើតជម្ងឺទឹកនោមផ្អែម


ផឹកតែ​៤​ពែង​ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ​អាច​អាចជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការកើត​ជម្ងឺ​ទឹកនោម​ផ្អែម​នៅពេល​មាន​វ័យ​ក្នុង​មជ្ឈិម​វ័យ​។​

​ការ​ទម្លាប់​ផឹក​តែ​អាច​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ ប៉ុន្តែ អ្នក​គួរ​ផឹក​តែ​អោយ​បាន​ចំនួន​៤​ពែង​ឬ​ច្រើន​ជាង​នេះ​​ក្នុង​មួយ​ថ្ងៃ​។​

​តាម​សិក្សា​ស្រាវជ្រាវ​នេះ​បាន​រកឃើញថា ការផឹក​តែ​អោយបាន​យ៉ាងតិចណាស់​ចំនួន​៤​ពែង​ក្នុង​មួយ​ថ្ងៃ​នោះ អាច​ជួយ​កាត់បន្ថយ​អាត្រា​​គ្រោះថ្នាក់​ចំនួន​២០​ភាគរយ​នៃ​ការ​វិវត្តន៍ទៅជាកើតជម្ងឺ​ទឹកនោម​ផ្អែម​នេះ​។​

​លោក គ្រីស្ទី​ន ហឺ​ឌឺ មក​ពី​មណ្ឌល​ស្រាវជ្រាវ​ជម្ងឺ​ទឹកនោម​ផ្អែម​នៅ​សកល​វិទ្យាល័យ​Heinrich Heine ប្រទេស​អាល្លឺមង៉ បាន​និយាយថា​​ការសិក្សា​នេះ​បានរ​ឃើញ​ថា​អ្នក​ផឹក​តែ​ច្រើន​ទទួល​ផលប្រយោជន៍​ច្រើន​ពី​តែ​ច្រើន​ជាង​អ្នក​ដែល​ផឹក​វា​ពី​មួយ​ពែង​ទៅ​៣​ពែង​ក្នុង​មួយថ្ងៃ ដូច្នេះ​​អ្នក​ដែល​ផឹក​តែ​តិចជាង​៤​ពែង​ក្នុង​មួយថ្ងៃ មិន​អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការកើត​ជម្ងឺ​ទឹកនោម​ផ្អែម​នេះ​ទេ​៕ 

By: CEN