មានការស្រាវជ្រាវថ្មីមួយបង្ហាញថា
យុវវ័យដែលទទួលទានអំបិលតិច អាចកាត់បន្ថយគ្រោះថ្នាក់នាពេលអនាគតដូចជា
ជំងឺលើសឈាម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
ការកាត់បន្ថយបរិមាណអំបិលនៅក្នុងអាហារ អាចធ្វើឲ្យយុវវ័យរស់នៅបានអាយុវែងជាងមុនដោយគ្មានការព្រួយ
បារម្ភពីជំងឺលើសឈាម។
អត្ថប្រយោជន៍ផ្សេងទៀតនៃការទទួលទានអំបិលតិចគឺយើង
អាចផ្លាស់ប្តូររស់ជាតិរបស់អាហារបាន
និយាយរួមគឺធ្វើឲ្យវាមានរស់ជាតិសាបជាងមុន។
អ្នកនិពន្ធការសិក្សានេះបានចង្អុលបា្រប់ថា នៅក្នុងសហរដ្ឋអាមេរិច
យុវវ័យគឺជាអតិថិជនសំខាន់ជាងគេដែលទទួលទានអំបិល ៩ ក្រាមក្នុង១ថ្ងៃ
ដែលនេះជាកំរិតខ្ពស់ជាងគេបើធៀបជាមួយក្រុមអតិថិជនផ្សេងៗទៀត។
នៅកំរិត
៣,៨០០
មីលីក្រាមនៃ សូដ្យូមគឺស្មើនឹងពីរដងនៃកំរិតអនុសាសន៍ AHA សំរាប់ការទទួលទានប្រចាំថ្ងៃ (១,៥០០
មីលីក្រាម)។ យោងទៅតាមអ្នកសិក្សាបានឲ្យដឹងថា ការកាត់បន្ថយកំរិតអំបិល
៣ក្រាមក្នុងអាហាររៀងរាល់ថ្ងៃ អាចកាត់បន្ថយកំរិតគ្រោះថ្នាក់ពីជំងឺ
លើសឈាមបានពី ៤៤ ទៅ ៦៣ ភាគរយ សំរាប់យុវវ័យ និងពី ៣០ ទៅ ៤៣ ភាគរយ
សំរាប់មនុស្សអាយុពី ៣៥ ទៅ ៥០ ឆ្នាំ៕
By: healthcambodia.org