ជាផ្នែកមួយនៃរបៀបរបបរស់នៅទាន់សម័យ
មីកញ្ចប់ គឺជាប្រភេទអាហារមួយដែលងាយស្រួលចម្អិន និងមានរសជាតិឆ្ងាញ់
តាមការនិយមរបស់អ្នកប្រើប្រាស់ ក៏ប៉ុន្តែអមជាមួយនោះ
គឺវានាំឲ្យមានបញ្ហាប្រឈមនឹងគ្រោះថ្នាក់ចំពោះសុខភាព ដូចជាមហារីក
ខ្វះជីវជាតិជាដើម នៅពេលដែលយើងបានទទួលទានវាជាញឹកញាប់នោះ។
១)ខ្វះជីវជាតិៈ ថ្វីត្បិតក្រោយពេលទទួលទានមីកញ្ចប់ភ្លាម អ្នកមានអារម្មណ៍ឆ្អែតខ្លាំង តែធាតុពិត អារម្មណ៍ឆ្អែតនេះ គឺបណ្តាលពីកាបូអ៊ីដ្រាត។ មីកញ្ចប់ទទួលទានភ្លាម ផ្ទុកថាមពលច្រើនសំខាន់តែពីជាតិខ្លាញ់និងម្សៅ។ ទទួលទានមីកញ្ចប់ច្រើន ពុំត្រឹមតែធ្វើឱ្យអ្នកត្រូវប្រឈមបាត់តុល្យភាពជីវជាតិ ខ្វះជាតិសរសៃ វីតាមីន ប្រូតេអ៊ីន សារជាតិរ៉ែ... ប៉ុណ្ណោះទេ តែនៅមានគ្រោះថ្នាក់ដុះក្បាលពោះទៀតផង។
២)ជំងឺសរសៃឈាមបេះដូង
ទទួលទានមីកញ្ចប់ជាប្រចាំ អ្នកត្រូវប្រឈមនឹងការកើតជំងឺអំពីសរសៃឈាមបេះដូង ដូចជាលើសឈាម ក្រិន រឹងសរសៃឈាម ស្ត្រូកខ្ពស់ជាងធម្មតា។ មូលហេតុស្ថិតនៅសមាសធាតុជាតិខ្លាញ់មាននៅក្នុងពពួកមីកញ្ចប់សឹងតែគ្រប់ប្រភេទ។ ជាតិខ្លាញ់នេះ គឺ transfat និងជាតិខ្លាញ់ឆ្អែត វាគ្រោះថ្នាក់បំផុតចំពោះសុខភាព ពិសេសចំពោះមនុស្សចាស់ ឬអ្នកមានប្រវត្តិជំងឺសរសៃឈាមបេះដូង ។
៣)ខូចតម្រងនោម គ្រោះថ្នាក់ដល់ឆ្អឹងៈ
សមាសធាតុមួយមានវត្តមានក្នុងមីកញ្ចប់ ដែលពុំមែនអ្នកណាក៏ងាយដឹងបាននោះ គឺជាអំបិល។ មីកញ្ចប់តែងត្រូវបានប្រឡាក់អំបិលយ៉ាងច្រើន ជាមួយនឹងបរិមាណអំបិលខ្ពស់ដូច្នេះ ពេលទទួលទានដោយអចេតនា អ្នកបានធ្វើឱ្យអន្តរាយតម្រងនោម មិនតែប៉ុណ្ណោះប្រសិនទទួលទានច្រើន អាចបង្កជាក្រួសតម្រងនោម។ ក្រៅពីនេះ មីកញ្ចប់ក៏ផ្ទុកពេញដោយហ្វូសហ្វាត សារជាតិមួយជួយកែប្រែក្លិនអាហារឱ្យប្រសើរឡើង។ ថ្វីត្បិតជួយឱ្យអ្នកឆ្ងាញ់មាត់ តែសារជាតិនេះបែរជាធ្វើឱ្យយើងងាយត្រូវពុកឆ្អឹង បាក់ឆ្អឹង ធ្មេញក៏ខ្សោយទៅៗ ប្រសិនទទួលទានច្រើន។
៤)មហារីកៈ
បើតាមការស្រាវជ្រាវជាច្រើន បានវាយតម្លៃភាពពិសពុលរបស់មីកញ្ចប់ ជាមួយនឹងសមាសធាតុគ្រឿងបន្ទាប់បន្សំ ដូចជាពណ៌ អាហារ អំបិលច្រើនហួស ជាតិខ្លាញ់ឆ្អែត ហើយសឹងតែទាំងអស់នៃការស្រាវជ្រាវ សុទ្ធតែសន្និដ្ឋានថា មីកញ្ចប់មានលទ្ធភាពបង្កជំងឺមហារីក ប្រសិនទទួលទានច្រើនក្នុងរយៈពេលវែង។
៥)អាល់លែរហ្ស៊ីៈ
ក្នុងមីកញ្ចប់តែងផ្ទុកគ្រឿងផ្សំមួយហៅថា M5G(monosodium glutamate monohydrate) នេះជាប្រភេទគ្រឿងផ្សំចម្រុះរសជាតិ ធ្វើឱ្យមីប្រែជាឆ្ងាញ់ជាង រំញោចជីវ្ហាវិញ្ញាណអតិបរមា។ ប៉ុន្តែនៅលើពិភពលោក ក៏បានកត់ត្រាករណីអាលែកហ្ស៊ី M5G ដោយសារទទួលទានមីកញ្ចប់ច្រើន។ រោគសញ្ញាទាំងឡាយរួមមានៈ
-អារម្មណ៍ក្តៅក្រហាយនៅទ្រូង ខ្នង និងដៃ
-ចង់ក្អួត ពិបាកដកដង្ហើម រសេះរសោះ
-ឈឺក្បាល ឈឺទ្រូង
-បេះដូងលោតញាប់ វិលមុខ
-ត្រូវស្ពឹកដៃជើង ៕
By: cen.com.kh