ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

គុណសម្បត្តិ និងគុណវិបត្តិអាហារខ្លាញ់ចំពោះសុខភាព


កន្លងមកយើងធ្លាប់ឮថាអាហារខ្លាញ់ ធ្វើឱ្យប៉ះពាល់ដល់សុខភាពក៏ប៉ុន្តែអ្នកដឹងទេថា អាហារខ្លាញ់ក៏មានប្រយោជន៍ ចំ​ពោះ​សុខ​ភាពដូចគ្នាដែរ ។អាហារដែ​លគេគិតថា​សម្បូរទៅ ដោយសារជាតិខ្លាញ់ បំផ្លាញសុខភាព ការពិតអា​ហារពួក​នេះបែ​រជា​លាក់​ទុក គុណប្រយោជន៍ ព្រោះវាជាសារ ជាតិបំប៉នខួរក្បាលមួយ ប្រភេទដែលខួរក្បាលមិនអាចខ្វះ បានទេ ។
យោង​តាមលទ្ធផលសិក្សាគេ​បានរកឃើញថា អាស៊ីដ អូលេអ៊ិ​ដែលមាននៅក្នុងខ្លាញ់ វា​នឹងបំប្លែងទៅជាសារជាតិ​ បំប៉នខួរ​ក្បា​ល​ក្រោយពេលធ្លាក់ដល់ពោះវៀន ។ ក្រៅពីនេះ គេរកឃើញទៀតថា ខ្លាញ់ជួ​យព្យាបាលរោគពាក់ព័ន្ធ នឹងការចង​​ចាំអ្វី​ថ្មីៗ​​​ ព្រោះ​​​​គេបាន សាកល្បងឱសថសិប្បនិម្មិតពីសារជាតិខ្លាញ់ដើម្បីកាត់បន្ថយបរិមាណទ្រីគ្លីសឺរីត ដែ​ល​ជាប្រ​ភេទ​ខ្លាញ់​បង្ក​គ្រោះ​ថ្នា​ក់ដល់សុខភាព ។

ការសិក្សាស្រាវជ្រាវបានប​ង្ហាញលទ្ធផលថាសារជាតិអូឡេអាយ អ៊ិតាណូឡាមីត ឬ អូអ៊ីអេក្នុងកម្រិតខ្ពស់វាមានគុណ​ភាពជួយ​កាត់បន្ថយចំណង់អាហារធ្វើឱ្យទម្ងន់ខ្លួនស្រក ហើយថែមទាំងជួយកាត់ បន្ថយបរិមាណ កូឡេស្តេរ៉ូលនៅក្នុង​ឈា​ម​បាន​ទៀ​ត​ផង ។

លើសពីនេះទៅទៀតសារជាតិអូអ៊ិអេជួយរក្សាការចង​ចាំដោយជួយភ្ញោចសភាវគ​តិ និង ជួយ បង្កើនកម្រិត​ចងចាំនៅក្នុង​ខួរក្បា​លត្រង់​​ចំ​ណែកដែលញក់ព័ន្ធនឹងការចងចាំ ផ្នែកអារម្មណ៍ ។ ពិសេសជាងនេះទៀតវាផ្តល់​ ប្រយោជន៍​ក្នុងការវិវត្ត​ដល់ព​ពួកស​ត្វដែ​ល ចិញ្ចឹមកូន ដោយទឹកដោះឱ្យចងចាំបានប្រភព និង ពេលវេលាដើម្បី រកអាហារខ្លាញ់ៗ មកស៊ីទៀតផង ។ ដូច្នេះអាចញេលបានថា អាហារខ្លាញ់ក៏មានសារ សំខាន់ក្នុងការវិវត្ត ទាំងមនុស្ស និងសត្វផងដែរ ។

ដូចនេះគេមិនគួរបដិសេធអាហារខ្លាញ់ទាំងស្រុងនោះទេ តែទោះជាយ៉ាងណាក្តីគួរ បរិភោគក្នុងបរិមាណមួយសមរម្យផងដែរទើបមិនប៉ះពាល់ដល់សុខភាព ៕
                                                                                                By: news.popzone.asia