
១. ជួយកាត់បន្ថយរោគហឺត : មនុស្សដែលចូលចិត្តញុំាសាច់ត្រីមានលទ្ធភាពតិចតួចបំផុតនៅក្នុងការកើតជម្ងឺហឺត ដូច្នេះហើយបាន ជាគេណែនាំឱ្យមនុស្សបរិភោគសាច់ត្រីជាប្រចាំ ។
២. ជំនួយខួរក្បាល និងភ្នែក : Omega 3 fatty acids នៅក្នុងសាច់ត្រីអាចជួយឱ្យខួរក្បាលមានការចងចាំបានល្អ និងជួយឱ្យភ្នែកភ្លឺ ច្បាស់ ជៀសផុតពីការងងឹតភ្នែក ។
៣. កាត់បន្ថយរោគមហារីក : ប្រសិនបើអ្នកបរិភោគត្រីជាប្រចាំថ្ងៃ អាចជួយកាត់បន្ថយមហារីកគ្រប់ប្រភេទរហូតទៅដល់ ៣០ ទៅ ៥០ ភាគរយ ជាពិសេសនោះគឺ មហារីកបំពង់អាហារ មហារីកពោះវៀនធំ មហារីកផ្លូវដង្ហើម មហារីកស្បូន មហារីកក្រពេញប្រូស្តាត ។
៤. កាត់បន្ថយជម្ងឺសរសៃឈាមបេះដូង: ញុំាត្រីជាប្រចាំថ្ងៃ អាចជួយកាត់បន្ថយអាការៈជម្ងឺសរសៃឈាម ដែលបង្កឱ្យមានបញ្ហាបេះដូង ។
៥. រោគវិកលចរិក : ញុំាត្រីសមុទ្រយ៉ាងហោចណាស់ឱ្យបាន ១សប្តាហ៍ម្តង អាចជួយកាត់បន្ថយបញ្ហាវិកលចរិកបាន ។
៦. កាត់បន្ថយរោគទឹកនោមផ្អែម : ញុំាត្រីជាទៀងទាត់ប្រចាំថ្ងៃ អាចគ្រប់គ្រងសម្ពាធស្ករក្នុងឈាមឱ្យបានល្អ ។
By: enews.song168