ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

លាងបន្លែ ផ្លែឈើ ប្រើទឹកធម្មតាល្អជាងទឹកអំបិល



មនុស្ស​ជាច្រើន​មាន​ការយល់​ច្រឡំ​ថា ការលាង​បន្លែ ឬ ផ្លែ​ឈើ​ដោយ​ប្រើ​ទឹកអំបិល អាច​ធ្វើឲ្យ​ជ្រះ​អស់ធូ​លីដី និង​ជាតិពុល​ដែល​តោង​ជាប់​នឹង​សំបក ឬ​ផ្ទៃ​នៃ​បន្លែ ផ្លែឈើ​បាន​។ តាមពិត​ទៅ​វា​កាន់តែ​ធ្វើឲ្យ​សារធាតុ​ទាំងនោះ កើនឡើង​ច្រើន​វិញ​។​
​មូលហេតុ​គឺ​អំបិល ជា​សូ​ដ្យូ​ម​ក្ល​រីដ (Sodium Choride) ដែល​មាន​ចំណែក​ធ្វើឲ្យ​សារធាតុពុល តោង​ជាប់​កាន់តែខ្លាំង​។​
​វិធី​លាង​បន្លែ ផ្លែឈើ ដែល​ត្រឹមត្រូវ​ដំបូង អ្នកគួ​រលាង​សម្អាត​ដោយ​ប្រើ​ទឹក​ធម្មតា​ជាមុន បន្ទាប់មក សឹម​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ម្សៅ​សាលី ព្រោះ​វា​អាច​ជួយ​កម្ចាត់​ជាតិពុល ពី​ថ្នាំ​សម្លាប់​សត្វល្អិត​បាន​យ៉ាង​ល្អ​។​
​វិធី​ម្យ៉ាងទៀត គឺ​លាង​ជាមួយ​នឹង​ទឹក​ធម្មតា ឲ្យបាន​ច្រើន​ដង ឬ​ប្រសិនបើ​អាចធ្វើ​បាន អ្នក​គួរ​ត្រាំ​វា​ចោល​បន្តិច សឹម​យកមក​លាង​សម្អាត​ជាការ​ស្រេច​៕​
                                                                                        
                                                                                                 ប្រភពៈ CEN