បច្ចុប្បន្ន
ការទទួលទានផ្លែគូលែនពិតជាល្អណាស់ចំពោះសុខភាព និងស្បែករបស់អ្នក។ ជាពិសេសវាអាចជួយកាត់បន្ថយជម្ងឺផ្សេងៗ
កុំឱ្យមកបៀតបៀនសុខភាពរបស់អ្នកបានទៀតផង។ ពាក់ព័ន្ធនឹងសុខភាពនេះ អាយញ៉ូវសូមលើកយកអត្ថប្រយោជន៍នៃផ្លែគូលែនមកជម្រាបជូនដល់ប្រិយមិត្ត
ឱ្យបានដឹងពីគុណប្រយោជន៍របស់ផ្លែគូលែនដូចខាងក្រោម៖
- ផ្លែគូលែន ជាប្រភេទ ផ្លែឈើ ដែលផ្ទុកទៅដោយវីតាមីនC ៤០ភាគរយនៅក្នុងនោះផងដែរ។ ការបរិភោគផ្លែគូលែនរាល់ថ្ងៃវាអាចជួយផ្តល់ថាមពលដល់រាងកាយឱ្យបាន
រឹងមាំ និងមានសុខភាពលូតលាស់យ៉ាងឆាប់រហ័ស។ ជាពិសេសវាជួយសម្រកទម្ងន់ចំពោះអ្នកដែលមានរូបរាងធាត់ផងដែរ
ព្រោះនៅក្នុងផ្លែគូលែនមានជាតិសរសៃច្រើន។
- ផ្លែគូលែន ជួយទប់ស្កាត់នូវការកកស្ទះខ្លាញ់នៅក្នុងសរសៃឈាម
វាមិនបណ្តាលឱ្យកើតជម្ងឺលើសឈាមទៀតផង។
- ចំពោះអ្នកមានបញ្ហាឈឺក ក្អក និងផ្តាសាយ បើបានទទួលទានផ្លែគូលែនក៏អាចធ្វើឱ្យធូរស្រាលនិងជាសះស្បើយផងដែរ
ជាពិសេសទៅទៀតគូលែនក៏អាចជួយឱ្យស្បែករបស់អ្នកស្រស់ស្អាតទន់និងមាន សំណើមទៀតផង៕
ប្រែសម្រួល៖
សារ៉ាណា (ទស្សនៈខ្មែរ)