ម្រះព្រៅ
គឺជាប្រភេទជីម្យ៉ាងដែលមានក្លិនក្រអូប ភាគច្រើនត្រូវបានគេយកមកប្រើប្រាស់ធ្វើជាគ្រឿងផ្សំចំណិន
អាហារ។ ប៉ុន្តែ ម្រះព្រៅ ក៏ជារុក្ខជាតិម្យ៉ាង ដែលគេយកមកប្រើប្រាស់ធ្វើជាឱសថដ៏ពូកែស័ក្តិសិទ្ធិផងដែរ
សំរាប់សុខភាព។ ស្លឹក និងផ្កាម្រះព្រៅ មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន
ដែលអាចជួយការពារប្រឆាំងនឹងជំងឺ និងជួយឱ្យរាងកាយមានសុខភាពល្អ។
ម្រះព្រៅ
មានកម្រិតសារធាតុខ្លាញ់តិច សម្បូរទៅដោយសារធាតុការពារប្រតិកម្មអុកស៊ី
ការពារនឹងការឆេះរលាក និងប្រឆាំងនឹងការវេត្រាណូ។ លើសពីនេះទៀត វាមានផ្ទុកនូវវីតាមីនជាច្រើនប្រភេទដូចជា៖
វីតាមីន A, C, K និងសារធាតុ Manganese, ទង់ដែក
កាល់ស្យូមដែក Magnesium និង Omega-3 fats។ សារធាតុទាំងអស់នេះ គឺជាវត្ថុធាតុផ្សំ ដ៏ល្អបំផុតក្នុងការថែទាំរាងកាយឱ្យមានសុខភាពល្អ។
+ ព្យាបាលជំងឺឈឺក្រពះ
ម្រះព្រៅ គឺជាឱសថដ៏ស័ក្តិសិទ្ធិបំផុត សំរាប់ប្រព័ន្ទរំលាយអាហាររបស់អ្នក។ អ្នកអាចយកទឹកម្រះព្រៅ ដែលបានមកពីស្លឹករបស់វា ដើម្បីព្យាបាលអាការឈឺក្រពះ ឬ រមូលក្រពើ។
វីធីព្យាបាល
៖ យកទឹកម្រះព្រៅ
មួយស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកខ្ញី
មួយស្លាបកាហ្វេ បន្ទាប់មក ផឹកវា
ដើម្បីកាត់បន្ថយការឈឺចាប់ក្រពះ។
មួយវិញទៀត
អ្នកអាចផឹកតែម្រះព្រៅ ដើម្បីព្យាបាលជំងឺឈឺក្រពះ និងជំងឺផ្សេងៗ ដូចជា៖
ជំងឺទល់លាមក ជំងឺពិបាករំលាយអាហារ និង ជំងឺរលាកច្រមុះ។ល។
+ បំបាត់ក្លិនមាត់មិនល្អ
ម្រះព្រៅ ក៏ជាឱសថមួយដ៏ប្រសើរផងដែរសំរាប់សុខភាពមាត់។ វាអាចជួយកំចាត់ខ្យល់ដកដង្ហើមមិនល្អ ក្លិនមាត់ស្អុយ និងជំងឺអញ្ចាញធ្មេញ បានយ៉ាងមានប្រសិទិ្ធភាព។
វិធីព្យាបាល
៖ សូមយកស្លឹកម្រះព្រៅ
ពីរទៅបីសន្លឹក ដាក់ហាលថ្ងៃ រយៈពេលមួយថ្ងៃទៅពីរថ្ងៃ
បន្ទាប់ពីស្លឹកម្រះព្រៅស្ងួតហើយ យកស្លឹកម្រះព្រៅនោះ កិនឱ្យម៉ដ្ឋ
រួចយកវាមកដុសធ្មេញរបស់អ្នក។
អ្នកក៏អាចយកស្លឹកម្រះព្រៅ
ដែលកិនម៉ដ្ឋរួច លាយជាមួយនឹងប្រេងម៉ូតាត ដើម្បីធ្វើជាថ្នាំដុសធ្មេញធម្មតា
បន្ទាប់មកយកវាមកដុសលើធ្មេញរបស់អ្នក ដើម្បីព្យាបាលក្លិនមាត់ស្អុយ
និងខ្យល់ដកដង្ហើមមិនល្អ៕
By: khmerherald
