អាហារមួយចំនួនប្រសិនទទួលទានជាមួយស៊ុតធ្វើឲ្យថយចុះតម្លៃជីវជាតិ
និងថែមទាំងបង្កើតជាជំងឺគ្រោះថ្នាក់សម្រាប់សុខភាពរបស់អ្នក ។ ស៊ុតជាអាហារមានបរិមាណដ៏ច្រើននៃវីតាមីន A,E.D,B1,B6,B12….។ ក្រៅពីនេះនៅមានកាល់ស្យូម ,ម៉ាញ៉េស្យូម ,
ដែក និងស័ង្កសី… ។ ប្រភព
ប្រូតេអ៊ីនក្នុងស៊ីត
និងប្រភេទអាស៊ីតចាំបាច់សម្រាប់ប្រព័ន្ធអង្គបដិបក្ខ ។ ដោយឡែកក្នុងផ្នែកសនៃស៊ុត
មានប្រសិទ្ធភាពប្រឆាំងភាពចំណាស់ , បង្កើនថាមពល
និងកម្រិតយឺតយារសម្រាប់សាច់ដុំ ។ សារជាតិ Lecithin ក្នុងស៊ុតមានឥទ្ធិពលក្នុងដំណើរការរំលាយអាហារ
, ជំនួយសកម្មភាពរបស់ថ្លើម , រារាំងហានិភ័យត្រូវស្ទះសរសៃឈាមបង្កឡើងដោយឡេស្តេរ៉ូល
។
ប៉ុន្តែ
, មានអាហារមួយចំនួនដែលមិនគួរទទួលទានរួមជាមួយស៊ុតព្រោះអាចបង្កគ្រោះថ្នាក់ដល់សុខភាព
។
-ទឹកតែ
គ្រប់គ្នាច្រើនមានទម្លាប់ទទួលទានទឹកតែក្រោយពេលបរិភោគស៊ុតដើម្បី បន្ថយក្លិនពិបាកទ្រាំ
ដោយមិនដឹងថា វាគ្រោះថ្នាក់បំផុតសម្រាប់សុខភាព ។
ព្រោះអាស៊ីត Tannic ក្នុងស្លឹកតែនិងគួបផ្សំជាមួយប្រូតេអ៊ីនក្នុងស៊ុតបង្កើតជាសារជាតិ
ចម្រុះពន្យឺតសកម្មភាពរបស់ជាតិរំអិលពោះវៀន , អូសបន្លាយពេលវេលាស្តុកលាមកក្នុងពោះវៀន-មូលហេតុបង្កឲ្យទល់លាមក
, កើនហានិភ័យស្តុកសារជាតិមានគ្រោះថ្នាក់ឲ្យសរីរាង្គ
។គ្រប់គ្នាច្រើនមានទម្លាប់ទទួលទានទឹកតែក្រោយពេលបរិភោគស៊ុតដើម្បី បន្ថយក្លិនពិបាកទ្រាំ
-ទឹកសណ្តែក
ប្រូតេអ៊ីនក្នុងស៊ុតនឹងគួបផ្សំជាមួយ
trypsin ក្នុងទឹកសណ្តែករារាំងដំណើរការបំបែកបំផ្លាញ
និងស្រូបយកប្រូតេអ៊ីនក្នុងសរីរាង្គ ។
-ខួរជ្រូក
ទទួលទានស៊ុតជាមួយខួរជ្រូក និងធ្វើឲ្យកើនកូឡេស្តេរ៉ូលក្នុងឈាម , ងាយធ្វើឲ្យអ្នកទទួលទានត្រូវលើសឈាមប្រថុតញ៉ុចបណ្តាលឲ្យបាត់បង់ ជីវិត ។
ទទួលទានស៊ុតជាមួយខួរជ្រូក និងធ្វើឲ្យកើនកូឡេស្តេរ៉ូលក្នុងឈាម , ងាយធ្វើឲ្យអ្នកទទួលទានត្រូវលើសឈាមប្រថុតញ៉ុចបណ្តាលឲ្យបាត់បង់ ជីវិត ។
-សាច់ក្ងាន , សាច់ទន្សាយ
មិនត្រូវទទួលទានសាច់ក្ងាន , សាច់ទន្សាយជាមួយស៊ុត ព្រោះនឹងរំញោចប្រព័ន្ធរំលាយអាហារបង្កការរាករូស ៕
មិនត្រូវទទួលទានសាច់ក្ងាន , សាច់ទន្សាយជាមួយស៊ុត ព្រោះនឹងរំញោចប្រព័ន្ធរំលាយអាហារបង្កការរាករូស ៕