ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

វិធីបណ្ដេញសត្វរុយមហាស្រួល អ្នកដឹងបានដឹង



ពេល​ឃើញ​ថង់​ទឹក​ពណ៌ស​ ចង​បន្តោង​​តាម​ផ្ទះ កន្លែង​ញ៉ាំ​អាហារ ឬ​​ភោជនីយដ្ឋាន​ទីង​តោងៗ តិចច្រឡំថាគេ​តាំង​លំអ ឬ​ដើម្បី​មើល​សីតុណ្ហភាព​ណា។ និយាយ​ឱ្យ​ស្រួល​ស្ដាប់​​ទៅ គេ​ចង​ព្យួរ​វា ទុក​​បណ្ដេញ​​សត្វ​រុយ​ចង្រៃ​​ចេញ​ប៉ុណ្ណោះ។
តើ​ថង់​ទឹក​​បណ្ដេញ​រុយ​ចេញ​ តាម​របៀបណា? អ្នក​ជំនាញ​មួយ​ចំនួន​អះអាង​ថា សត្វ​រុយ​អាច​គិត​ថា ស្បោង​ទឹក​ស្អាត ជា​ផ្នែក​ខាងលើ​នៃ​ទឹក ​ដែល​មាន​ផ្ទៃ​ធំ​ល្វឹងល្វើយ។ ចំណែក​អ្នក​ខ្លះ​ទៀត​ថា រុយ​ខ្លាច​ចំណាំង​ប្លាត​​ទឹក និង​ចំណាំង​ពន្លឺ។ ​​

ក្នុង​​ទ្រឹស្ដី និង​អ្នកវិទ្យាសាស្ត្រ​ខាង​សត្វល្អិត​ជឿជាក់​ថា ចំណាំង​ប្លាត ធ្វើ​​ឱ្យ​​សត្វល្អិត​មួយ​ចំនួន​មើល​មិន​ឃើញ ហើយ​ហើរ​ចេញ ជាពិសេស​សត្វ​រុយ។ ​​

ចំណែក​អ្នក​យល់ស្រប​បាន​​លើក​ឡើង​ថា ថង់​ទឹក​ពិត​ជា​អាច​បណ្ដេញ​សត្វ​ល្អិត​ចេញ​ពិត​មែន ជា​ពិសេស​សត្វ​ល្អិត​ភ្នែក​ច្រើន​ដូច​ជា​រុយ។


វិធី​បណ្ដេញ​ឬ​កម្ចាត់​រុយ​មាន​ច្រើន​ណាស់ ប៉ុន្តែ Sabay សូម​លើក​យក​តែ​វិធី​សាមញ្ញ​មួយ​ចំណុច ដែល​ប្រិយមិត្ត​អាច​អនុវត្ត​ធ្វើ​បាន៕

                                                                                                                                         By:  Sabay