គ្រោះក្នុងតម្រងនោមកើតឡើងនៅពេលមានការប្រមូលផ្តុំនូវសារធាតុខនិជជា
ច្រើនដូចជា៖ កាល់ស្យូម, អុកសាឡាត,
អំបិលផូស្វាតនៅក្នុងទឹកនោមមានការកើនឡើង
និងកាកសំណល់ទាំងអស់នេះបានក្លាយជាគ្រោះក្នុងតម្រងនោម។
ជាធម្មតា គ្រោះក្នុងតម្រងនោមមានរាងមូលរលោង។
ប្រសិនបើគ្រោះក្នុងតម្រងនោមមានរាងមូល
ជាធម្មតាមិនបណ្តាលឲ្យអ្នកជំងឺមានការឈឺចាប់ឡើយ
ប៉ុន្តែប្រសិនបើគ្រោះមានរាងស្រួចចុង
តម្រងនោមនឹងមានការឈឺចាប់យ៉ាងខ្លាំង។
ប្រសិនបើមិនព្យាបាលវាឲ្យបានទាន់ពេលទេ
គ្រោះក្នុងតម្រងនោមអាចបង្កឲ្យជីវិតជួបនឹងភាពស្មុគស្មាញធ្ងន់ធ្ងរ។
មានវិធីសាស្ត្រជាច្រើនអាចព្យាបាលជំងឺគ្រោះក្នុងតម្រងនោមបាន ដូចជា
ការវះកាត់ដើម្បីយកគ្រោះចេញ,
លេបថ្នាំដើម្បីរំលាយគ្រោះ…ប៉ុន្តែអ្នកកើតជំងឺគ្រោះក្នុងតម្រងនោមជាង
៦០% កើតជំងឺនេះម្តងទៀត។
ហេតុផលមួយដោយសារគ្រោះក្នុងតម្រងនោមត្រូវបានកម្ចាត់ចោល
ប៉ុន្តែការកើតឡើងនៃគ្រោះនៅតែមាន។ ប្រសិនបើមិនរំលាយអស់ទេ
ដុំគ្រួសល្អិតដែលនៅសល់នឹងបណ្តាលឲ្យមានការឈឺចាប់, អស់កម្លាំង
និងធ្វើឲ្យអ្នកជំងឺត្រូវចំណាយប្រាក់អស់ច្រើន។
ជានិច្ចកាលគ្រោះក្នុងតម្រងនោមត្រូវបានព្យាបាលដោយប្រើឱសថបុរាណ
ធម្មជាតិ។ ឱសថបុរាណនេះអាចកម្ចាត់ដុំគ្រោះយ៉ាងមានប្រសិទ្ធិភាព
ហើយទីបំផុតគ្រោះត្រូវបានកម្ចាត់ចេញតាមរយៈទឹកនោម,
ដោយគ្មានភាពឈឺចាប់ ហើយជាពិសេសមិនចាំបាច់ត្រូវវះកាត់។
ជាយូរលង់ណាស់មកហើយ ឱសថបុរាណផ្លែល្ហុងខ្ចីត្រូវបានគេទទួលស្គាល់ថា
អាចជួយព្យាបាលជំងឺគ្រោះក្នុងតម្រងនោម។ ឱសថចុងក្រោយសាមញ្ញៗ
ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ ដែលអ្នករាល់គ្នាអាចធ្វើបាន។
វិធីសាស្ត្រដើម្បីព្យាបាលជំងឺគ្រោះក្នុងតម្រងនោមដោយប្រើផ្លែល្ហុង៖
ប្រើកាំបិតពុះល្ហុង, យកគ្រាប់ចេញ, ទុកសំបកល្ហុង។
រួចដាក់អំបិលបន្តិចចូលក្នុងល្ហុង ហើយដាក់ចំហុយរហូតដល់ផុយ,
ទុកឲ្យត្រជាក់រួចទទួលទានទាំងសំបក។
ទទួលទាន ១ ថ្ងៃម្តង រយៈពេល ៧ ថ្ងៃ គ្រោះក្នុងតម្រងនោមនឹងបាត់អស់។
កំណត់ចំណាំនៃការប្រើផ្លែល្ហុងដើម្បីព្យាបាលជំងឺគ្រោះក្នុងតម្រងនោម៖
មុននឹងព្យាបាលដោយប្រើឱសថធម្មជាតិនេះ
គួរតែទៅមណ្ឌលសុខភាពដើម្បីពិនិត្យមើលថា
តើគ្រោះក្នុងតម្រងនោមមានទំហំប៉ុណ្ណា។ ក្រោយពេលប្រើឱសថនេះរួច
គួរតែទៅពិនិត្យម្តងទៀត ដើម្បីដឹងពីប្រសិទ្ធិភាពរបស់ឱសថ,
ថាតើគ្រោះក្នុងតម្រងនោមបាត់អស់ ឬនៅ?
ប្រសិនបើគ្រោះល្អិតៗក្នុងតម្រងនោមមិនទាន់អស់ទេ អ្នកត្រូវបន្តប្រើវិធីនេះអាចដល់ទៅ១ ឬ ២ខែ។
លើសពីនេះទៀត ក្រៅពីឱសថ
អ្នកជំងឺគួរតែទទួលទានបន្លែបៃតងឲ្យបានច្រើន, ផ្លែឈើ,
ទឹកឲ្យបានគ្រប់គ្រាន់ដើម្បីព្យាបាលជំងឺគ្រោះក្នុងតម្រងនោមនេះ៕
ប្រភព៖ មង្គលការ