ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

ខ្ទឹមបារាំងអាចជួយបណ្តុះសក់

មនុស្សជាច្រើនប្រឈមមុខនឹងបញ្ហាសក់ជ្រុះ។ ទោះបីការបាត់បង់សក់ពី ៥០ ទៅ ១០០ សរសៃ ក្នុងមួយថ្ងៃត្រូវបានគេគិតថាជារឿងធម្មតាក៏ដោយ តែការបាត់បង់សក់បង្កការបារម្មណ៍ និងបញ្ហា ផ្លូវចិត្តដល់មនុស្សជាច្រើន។ ជាងនេះទៅទៀតការបាត់បង់សក់ខ្លាំងអាចប៉ះពាល់ដល់រូបសម្បត្តិ របស់មនុស្សម្នាក់បាន ហើយវាថែមទាំងប៉ះពាល់ដល់ទំនុកចិត្តរបស់គេទៀតផង។ មាននូវឱសថ ធម្មជាតិជាច្រើនដែលអាចធ្វើអោយសក់ដុះយ៉ាងល្អហើយឱសថមួយប្រភេទដែលសំខាន់និងមាន
ប្រសិទ្ធភាពក្នុងចំនោមឱសថទាំងនោះគឺទឹកខ្ទឹមបារំាង។
របៀបធ្វើទឹកខ្ទឹមបារំាងដើម្បីបណ្តុះសក់
វាជាវិធីសាមញ្ញនិងងាយស្រួលបំផុតដើម្បីធ្វើទឹកខ្ទឹមបារំាងដើម្បីការលូតលាស់របស់សក់។ លោកអ្នកអាចប្រើម៉ាស៊ីនក្រឡុក រឺក៏ម៉ាស៊ីនច្របាច់ទឹកផ្លែឈើដើម្បីសម្រង់យកទឹក។ បកខ្ទឹមបារំាងតាមចំនួនទៅតាមប្រវែងនៃសក់របស់អ្នកហើយកាត់ជាបំនែកតូចៗ។ ដាក់ខ្ទឹមបារំាង​ដែលកាត់រួចហើយចូលក្នុងម៉ាស៊ីនក្រឡុកហើយក្រឡុកយកទឹកតាមតម្រូវការ។ ឬអ្នកអាចកាត់មើមខ្ទឹមបារាំងជាពីរកំណាត់ហើយឈូសកំណាត់ខ្ទឹមបារាំងនោះរួចច្របាច់យកទឹក
ដោយប្រើដៃរបស់អ្នក។
វិធីសាមញ្ញនៃការប្រើខ្ទឹមបារាំងដើម្បីបណ្តុះសក់៖
1. ប្រើទឹកខ្ទឹមបារាំងលាយជាមួយទឹកឃ្មុំ
អ្នកអាចប្រើឱសថនេះតាមពីរមធ្យោបាយផ្សេងគ្នា។ លោកអ្នកអាចលាយ ១ ភាគ ៤ ពែងនៃទឹក​ 
ខ្ទឹម​បារាំងជាមួយទឹកឃ្មុំមួយស្លាបព្រាបាយហើយអ្នកអាចប្រើវាដោយពិសារជារៀងរាល់ថ្ងៃ ឬ មួយអ្នកអាចលាបវានៅលើកន្លែងដែលគ្មានសក់ហើយម៉ាស្សាចំនួន ១៥នាទីជារៀងរាល់​ថ្ងៃ ដើម្បី ឃើញនូវភាពខុសប្លែក។ 
2. ផ្សំទឹកខ្ទឹមបារាំងជាមួយស្រា
ប្រសិនបើអ្នកមិនអាចទ្រាំនឹងក្លិនខ្ទឹមបារាំងបាន លោកអ្នកអាចប្រើវិធីសាស្រ្តនេះដើម្បីការពារ ការ ជ្រុះសក់និងបង្កើនការលូតលាស់របស់សក់បាន។ ជ្រៀកខ្ទឹមបារាំងដែលមានទំហំល្មមអោយបានស្អាតហើយត្រាំជាមួយស្រាមួយយប់។ នៅថ្ងៃបន្ទាប់ ស្រង់បំណែកនៃខ្ទឹមបារាំងនោះចេញ។ ប្រើស្រាដែលបានផ្សំជាមួយខ្ទឹមបារាំងនោះម៉ាស្សានៅលើ កន្លែងដែលគ្មានសក់ ឬប្រើវាសំរាប់​លាង​សក់បន្ទាប់ពីកក់សក់ហើយ។
3. បន្ថែមខ្ទឹមបារាំងនៅក្នុងមុខម្ហូបរបស់អ្នក
អ្នកអាចបញ្ចូលខ្ទឹមបារាំងទៅក្នុងមុខម្ហូបប្រចាំថ្ងៃដើម្បីទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់វា។ វិធីនេះមិនមែនដូចការដែលលាបទឹកខ្ទឹមបារាំងនៅលើសក់នោះទេ។
4. ប្រើទឹកខ្ទឹមបារាំងលាងសក់
នេះគឺជាវិធីសាស្ត្រមួយទៀតនៃការប្រើប្រាស់ខ្ទឹមបារាំងដើម្បីបណ្តុះសក់ដោយមិនចេញទឹកភ្នែក
ហើយនិងមិនក្រហាយភ្នែក។ ដាក់ខ្ទឹមបារាំងពីរទៅបីចំណិតទៅក្នុងទឹកមួយលីត្រ ហើយដាំវារយះ
 ពេល១០នាទី ។ ទុកអោយវាត្រជាក់ហើយសម្រុតយកទឹក។ ប្រើទឹកខ្ទឹមដែលដាំហើយនោះលាង សក់របស់លោកអ្នកបន្ទាប់ពីកក់សក់រួច។ ប្រសិនបើអ្នកអាចទាំ្រនឹងក្លិនបានលោកអ្នកមិនចាំបាច់កក់សក់ចេញទេ។ អ្នកអាច ទុកវារយះពេល មួយថ្ងៃហើយចាំកក់សក់ជាមួយសាប៊ូនៅថ្ងៃបន្ទាប់។
សក់គឺជាផ្នែកសំខាន់នៃបុគ្គលិកលក្ខណរបស់មនុស្ស។ ប្រសិនបើអ្នកបារម្មណ៍អំពីការបាត់បង់ សក់ហួសប្រមាណរបស់អ្នក លោកអ្នកអាចសាកល្បងឱសថខាងក្រោមនេះបាន។ ជ្រើសរើសវិធី ដែលងាយស្រួលណាមួយសម្រាប់អ្នកហើយធ្វើវាអោយបានជាប់លាប់យ៉ាងតិចចំនួនពីរខែ


ប្រភពៈ ​    v-shared.com