មនុស្សភាគច្រើនតែងតែយក ត្រយ៉ូងចេកធ្វើជាបន្លែជ្រលក់ជាមួយទឹកប្រហុក
ធ្វើជាល្បោយនំបញ្ចុក ឬយកទៅស្ងោរជាដើម។ ប៉ុន្តែអ្នកទាំងនោះមិនទាន់ដឹងថា ត្រយ៉ូងចេកគឺជាឱសថសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមនោះទេ។ ដូច្នេះហើយថ្ងៃនេះគេហទំព័រ
មង្គលការ នឹងបង្ហាញពីរបៀបយកត្រយ៉ូងចេកធ្វើជាឱសថដូចខាងក្រោម៖
វិធីសាមញ្ញៗ៖
យកត្រយ៉ូងចេកទៅដុត ឬអាំងឲ្យខ្លោចសំបកខាងក្រៅ
ហើយយកទៅដាំទឹកឲ្យពុះ។ បន្ទាប់មកផឹកទឹកនេះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន
តាំងពីថ្ងៃដំបូងរហូតដល់ ៧ថ្ងៃ។ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមផឹកបានរយៈពេល ២ ទៅ ៣ថ្ងៃមានអាការៈធ្វើទុក្ខក្នុងខ្លួនតិចៗ បង្ហាញថាថ្នាំកំពុងតែមានប្រសិទ្ធិភាព
ហើយត្រូវបន្តរហូតដល់ ៧ថ្ងៃ។
អ្នកអាចដាំផឹកជាប្រចាំ ប៉ុន្តែមិនចាំបាច់ទៀងទាត់ដូចរយៈពេល ៧ថ្ងៃដំបូងនោះទេ។ រូបមន្តនេះត្រូវបានអ្នកជំងឺទឹកនោមផ្អែមជាច្រើនអនុវត្តបានជោគជ័យ ហើយគ្មានបង្កគ្រោះថ្នាក់អ្វីឡើយ៕