ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

កំពូល​អាហារ​ទាំង​១០​ដែល​បង្ក​ជា​ហានិភ័យ​ជំងឺ​មហារីក​ខ្លាំង​ជាង​គេ



១. គ្រាប់​ផ្កា​ឈូករ័ត្ន

រុក្ខជាតិ​ដែល​ឆាប់​ដុះ​ លូតលាស់​ប្រភេទ​នេះ​ងាយ​នឹង​ស្រូប​យក​ជាតិ​ដែក​ណាស់ បើ​សិន​ជា​វា​ដាំ​លើ​ដី​ដែល​មាន​ជាតិ​ដែក ហើយ​ការ​ដែល​មាន​ផ្ទុក​ជាតិ​ដែក​ច្រើន​ពេក​ក្នុង​ខ្លួន​មនុស្ស​អាច​បង្ក​ជា​ ជំងឺ​មហារីក​សួត​បាន ។

២. ស្ករកៅស៊ូ
ទោះបី​ជា​ស្ករកៅស៊ូ​ត្រូវ​បាន​ផលិត​ឡើង ​ដោយ​គ្មាន​ជាតិ​ពុល​ក្ដី ប៉ុន្តែ​សារធាតុ​ដែល​មាន​ក្នុង​ស្ករកៅស៊ូ​ដូចជា aspartame និង titanium dioxide អាច​បង្ក​ជា​ជំងឺ​មហារីក​បាន ។

៣. ប៊ីចេង (MSG)
ប៊ីចេង​ជា​ភាសា​អង់គ្លេស​ហៅ​ថា Monosodium Glutamate ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ស្គាល់​វា​ត្រឹម​ជា MSG តែ​ប៉ុណ្ណោះ ដោយ​វា​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ឧស្សាហកម្ម​ចំណី​អាហារ​ជា​ទូទៅ​ដើម្បី​ ជំរុញ​ឲ្យ​អាហារ​មាន​រសជាតិ​ឆ្ងាញ់​ជាង​មុន ប៉ុន្តែ​បើ​បរិភោគ​វា​រាល់​ថ្ងៃ ឬ​ក្នុង​បរិមាណ​ច្រើន វា​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​នៅ​ថ្ងៃ​ណា​មួយ ។


៤. ថ្លើម​ជ្រូក 
វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ​ដែល​ថា​ថ្លើម​ជ្រូក​អាច​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​មហារីក ប៉ុន្តែ​វា​ជា​ការ​ពិត ព្រោះ​នៅ​ក្នុង​ថ្លើម​ជ្រូក​មាន​ផ្ទុក​ជាតិ​ cholesterol ​យ៉ាង​ច្រើន​ ហើយ​វា​ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​មហារីក​ថ្លើម និង​ជំងឺ​ផ្សេងៗ​ផង​ដែរ ។

៥. មីសួ
ជាតិ​គីមី​ឈ្មោះAlum ដែល​គេ​ប្រើ​ដើម្បី​ធ្វើ​មីសួ​នេះ​អាច​ជា​មូលហេតុ​ដែល​បង្ក​ជា​ជំងឺ​មហារីក​សុដន់ និង​ជំងឺ​បាត់​ការ​ចងចាំ ។


៦. បន្លែ​ត្រាំ ឬ​ជ្រក់
អ្នក​បរិភោគ​អាហារ​ប្រភេទ​ នេះ​ត្រូវ​បាន​អ្នក​ជំនាញ​ប្រាប់​ឲ្យ​ដឹង​ថា វា​អាច​បង្កើន​ឱកាស​ឲ្យ​កើត​ជំងឺ​មហារីក​ក្រពះ​ច្រើន​ជាង​អ្នក​ធម្មតា ។

៧. ទឹក​ផ្លែឈើ​ដប 
ទឹក​ផ្លែ​ឈើ​ដប និង​កំប៉ុង​ភាគ​ច្រើន​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ​ខ្ពស់ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​តែង​មើល​រំលង​រឿង​មួយ​នេះ ។


៨. ពង​ទា​ខ្មៅ
ពង​ទា​ប្រភេទ​នេះ​មាន​ការ​ពេញ​និយម​ ណាស់​ចំពោះ​ប្រជាជន​ចិន ប៉ុន្តែ​វា​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា ពង​ទា​ប្រភេទ​នេះ​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​ជា​សំណ​ច្រើន ហើយ​ជាតិ​សំណ​នេះ​អាច​បំពុល​សុខភាព​មនុស្ស​ខ្លាំង​ណាស់ បើ​កាល​ណា​បរិភោគ​វា​ច្រើន ។

៩. តៅហ៊ូ​ត្រាំ
តៅហ៊ូ​ប្រភេទ​នេះ​មាន​ផ្ទុក​មេរោគ​ច្រើន​ណាស់ ដូច្នេះ​ហើយ​អ្នក​បរិភោគ​វា​ក៏​គ្រោះ​ថ្នាក់​ណាស់​ដែរ ។


១០. នំឆាខ្វៃ
នំឆាខ្វៃ​ជា​ប្រភេទ​អាហារ​ដែល​គេ​ប្រើ​ ខ្លាញ់​ច្រើន​សម្រាប់​បំពង ហើយ​អាហារ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា អាច​បង្ក​ជា​ជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តាត​បាន ។



ប្រភព៖  គេហទំព័រ Kqube