ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

រុក្ខជាតិ​ចំនួន 3 ដាំ​ហើយ​នឹង​ជួយ​អោយ​អ្នក​មាន​សុខភាព​ល្អ ព្រម​ទាំង​គេង​លក់​យ៉ាងស្រួល!

ការដាំរុក្ខជាតិក៏ជា កត្តាមួយផ្នែកដែរ ក្នុងការ ជួយអោយ យើងមាន សុខភាពល្អ ព្រោះអី តាមប្រភេទ រុក្ខជាតិខ្លះ ត្រូវបានផ្ទុក ទៅដោយ សារធាតុ ផ្សេងៗ ដែលជួយ សម្អាតជាតិពុល នៅក្នុង បរិយាកាស បានដល់ទៅ 80 ភាគរយ ព្រមទាំងជួយ អោយយើង គេងលង់លក់ យ៉ាងស្រួល ថែមទៀតផង។ យ៉ាងណាមិញ តើអ្នក ទាំងអស់គ្នា មានដឹង ទេថា តើរុក្ខជាតិ ប្រភេទអ្វីខ្លះ ដែលយើង គួរតែដាំ នៅក្នុងផ្ទះ ដើម្បីអោយវា ជួយសម្អាត ជាតិពុល ឬខ្យល់កខ្វក់ នៅក្នុង បរិយាកាសបាន? ចង់ដឹងអោយ កាន់តែ ច្បាស់នោះ សូម តាមដាន នៅខាង ក្រោមនេះ៖

1- ប្រទាលកន្ទុយក្រពើ

2- ប្រទាលពស់

3-ដើមផ្កាម្លិះ
ចំពោះរុក្ខជាតិ ទាំងបីខាងលើនេះ ប្រសិនបើអ្នក ដាំវា នៅក្នុងផ្ទះ វានឹងជួយ៖
  • ធ្វើអោយក្លិន កាន់តែប្រសើរ
  • កំចាត់ជាតិពុល ពីក្នុងខ្យល់
  • កាត់បន្ថយស្រ្តេស
  • ជួយសម្រួលបញ្ហាឈឺក្បាល
  • ជួយសម្រួលប្រព័ន្ធនៃខួរក្បាល
  • ជួយបញ្ជៀសពី ជម្ងឺផ្តាសាយ និងជម្ងឺ ផ្សេងៗទៀត
  • និង ជួយអោយគេងលក់យ៉ាងស្រួល។

ប្រភព៖  cambo-report