នោមផ្អែមពុំមែនជាជំងឺ ដែលអាចព្យាបាលជាដាច់ស្រឡះ តែវាក៏អាចជួយទ្រទ្រង់អ្នកជំងឺទឹកនោមផ្អែមឱ្យមានសុខភាពល្អនិងមិនត្រូវបានធ្វើទុក្ខបុកម្នេញដោយសារជំងឺនេះ
ខ្លាំង។

រូបមន្ដទី១
យកស្ដៅដាំទឹកពិសា ឫនាំយកទៅធ្វើជាអាហារទទួលទានក៏បាន តែត្រូវទទួលទានរាល់ថ្ងៃ។ អ្នកនឹងបានឃើញថា ទឹកនោមចាប់ផ្ដើមមានសភាពថ្លាបន្តិចម្ដងៗ ហើយអាការផ្សេង" គ៏ចាប់ផ្ដើមមានសភាពថ្លាបន្តិចម្ដងៗ ហើយអាការផ្សេងៗ ក៏ចាប់ផ្ដើមបាត់បង់ធូររសាយដែរ។
វិធីដាំទឹក គឺត្រូវប្រើស្លឹកស្ដៅ ១ក្ដាប់ដោយ ជាមួយទឹក ៣ ៤កែវ ដាំឱ្យពុះ៥ ១០នាទី រួចទទួលទានស្ដៅនេះមួយថ្ងៃ៣ដងមុនពេលអាហារ។
រូបមន្ដទី២
ប្រើស្លឹកស្ដៅស្រស់ ១គីឡូក្រាម ស្លឹកក្រូចសើចស្រស់១គីឡូក្រាម វល្លិបណ្ដូលពេជ្រស្រស់១គីឡូក្រាម ដាក់ទឹកឱ្យលិច ហើយដាំឱ្យពុះប្រមាណ ១០ ១៥នាទី។
ចូរទទួលទានទឹកថ្នាំនេះជំនួសទឹក ដោយទទួលទាន១កែវ រៀងរាល់៤ម៉ោងម្ដង។ ពេលទឹកថ្នាំសាបត្រូវយកវត្ថុធាតុដើមថ្មីមកដាក់ស្ងោរ។ ទទួលទានត្រឹមតែ៣ឆ្នាំងនឹងបានឃើញលទ្ធផលជាពុំខាន។ ក្នុងអំឡុងពេលនេះដែរ គួរផ្អាកទទួលទានទឹកតែ កាហ្វេ អូវ៉ាន់ទីន និងបង្អែមគ្រប់ប្រភេទ៕
BY: CEN