ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

​វិធី​ប្រើ​ក្រូចឆ្មារ ដើម្បី​សម្រស់​ក្មេងខ្ចី


​ថ្លើម មាន​តួនាទី​យ៉ាងសំខាន់ ចំពោះ​រោងចក្រ​របស់​ឈាម នៃ​រាងកាយ​របស់​យើង ដូច្នេះ ការសម្អាត​ថ្លើម គឺជា​គន្លឹះ​មួយ ក្នុង​ការរក្សា​វា ឲ្យមាន​សុខភាព​ល្អ ហើយ​ទន្ទឹមនឹងនោះ វា​ជួយ​លើក​សម្រស់​របស់​អ្នក​។​
​វិធី​ក្នុង​ការសម្អាត​ថ្លើម​របស់​អ្នក​
​ការសម្អាត​ថ្លើម​ជា​រៀងរាល់ថ្ងៃ គឺជា​ការ​ចាំបាច់​មួយ សម្រាប់​សុខភាព​របស់​អ្នក ហើយ​វា​មានន័យ​ថា ជា​ការសម្អាត​ឈាម និង​បំបាត់ នូវ​រាល់​ជាតិពុល​ទាំងឡាយ​ចេញពី​វា​។​
​វិធីសាស្ត្រ​ដ៏​ល្អ​ក្នុង​ការធ្វើ​ដូចនេះ គឺ​អ្នក​គ្រាន់​តែ​ប្រើ​នូវ​គ្រឿងផ្សំ​តែ​ពីរ​មុខ​គត់​នោះ​គឺ ប្រេង​អូ​លីវ និង​ទឹក​ក្រូចឆ្មារ​។ លាយ​ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា​បាយ ជាមួយនឹង​ប្រេ​អូ​លីវ​មួយ​ស្លាបព្រា​បាយ​ដែរ ហើយ​កូរ​វាឲ្យ​សព្វ រួច​ផឹក​វា​នៅ​ពេល​ព្រឹក​ព្រលឹម មុន​ពេល​អ្នក​ទទួល​ទាន​អាហារ​ពេលព្រឹក​។​
​បន្ទាប់​ពី​រយៈពេល ១ ខែ នោះ​អ្នកនឹង​ទទួលបាន នូវ​អារម្មណ៍​ផ្លាស់ប្តូរ ដូចខាងក្រោម​នេះ ៖
•​    ​បង្កើន​នូវ​កម្លាំង និង​ថាមពល​
•​    ​មាន​រូបរាង​ស្រស់ស្អាត និង​អារម្មណ៍​ស្រស់​ស្រាយ​
•​    ​មិន​មាន​ស្នាម​ខ្មៅ​នៅ​ក្រោម​រង្វង់​ភ្នែក​
•​    ​ជួយ​ឲ្យ​ចលនា​ពោះវៀន​មាន​ភាពប្រសើរឡើង​
•​    ​មាន​កម្លាំង​វិជ្ជមាន ហើយ​អ្នកនឹង​កាន់តែ​មាន​សុខភាព​ល្អ​ជាង​មុន​
•​    ​ជួយ​ឲ្យ​ស្បែក​ស្រស់ថ្លា និង​ក្មេង​ជាង​វ័យ ៕
ប្រភពៈ  Health