មនុស្សជាច្រើនជុំវិញពិភពលោកបានកើតជំងឺទឹកនោមផ្អែម។ ជំងឺនេះកើតឡើងនៅពេលលំពែងឈប់ផលិតអាំងស៊ុយលីន ឬ នៅពេលរាងកាយមិនអាចប្រើប្រាស់អាំងស៊ុយលីនក្នុងរាងកាយបានត្រឹមត្រូវ។
* រោគសញ្ញាជំងឺទឹកនោមផ្អែម៖ - នោមញឹក ជាពិសេសពេលយប់
- ស្រេចទឹកខ្លាំង
- ស្រកទម្ងន់យ៉ាងលឿន
- រមាស់ម្តុំលិង្គឬយោនី
- មុខរបួសមិនងាយជាសះស្បើយ
- ព្រិលភ្នែក
- អស់កម្លាំងល្ហិតល្ហៃ
ទោះយ៉ាងណា ជំងឺទឹកនោមផ្អែមអាចបង្កបញ្ហាសុខភាពជាច្រើន ដូចជា ព្រិលភ្នែក ខ្សោយកម្លាំង ខ្វាក់ភ្នែក ខូចប្រព័ន្ធប្រសាទ ខ្សោយក្រលៀន ជំងឺបេះដូង លិង្គពិបាកឡើងរឹង។ល។
ជំងឺទឹកនោមផ្អែមចែកចេញជាបី គឺប្រភេទ ១ ប្រភេទ ២ និងជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។
* ប្រភេទ១ត្រូវគេស្គាល់ថាជាជំងឺទឹកនោមផ្អែមក្មេងខ្ចី។ វាកើតឡើងនៅពេលប្រព័ន្ធភាពស៊ាំវាយប្រហារ និងបំផ្លាញកោសិកាសំខាន់របស់លំពែង ដែលផលិតអាំងស៊ុយលីន។
* ប្រភេទ២ត្រូវគេស្គាល់ថាជាជំងឺទឹកនោមផ្អែមពេញវ័យ ហើយវាកើតឡើងនៅពេលរាងកាយមិនអាចប្រើអាំងស៊ុយលីនត្រឹមត្រូវ ឬផលិតអាំងស៊ុយលីនមិនគ្រប់គ្រាន់។
* ជំងឺទឹកនោមផ្អែមពេលមានផ្ទះពោះកើតឡើងអំឡុងពេលពពោះ ជាពិសេសនៅដំណាក់កាលទីពីរនៃការមានគភ៌។
***តើត្រូវរៀបចំឱសថធម្មជាតិនេះដោយរបៀបណា?
យកស្លឹកស្វាយ (ស្វាយអ្វីក៏បាន) ១០ ទៅ ១៥ សន្លឹក រួចដាំក្នុងទឹកមួយកែវ (២៥០ មិល្លីលីត្រ) ឱ្យពុះ។ បន្ទាប់មកទុកចោលមួយយប់។
ប្រសិនបើអ្នកចង់បានលទ្ធផលអស្ចារ្យ ត្រូវពិសាទឹកស្លឹកស្វាយមួយថ្ងៃមួយកែវឱ្យបាន ២ ទៅ ៣ ខែ។
ជាងនេះទៅទៀត អ្នកអាចហាលស្លឹកស្វាយនៅកន្លែងងងឹតរហូតទាល់តែវាក្រៀម រួចកិនវាធ្វើជាម្សៅ។ ពិសាម្សៅស្លឹកស្វាយកន្លះស្លាបព្រាកាហ្វេពីរដងក្នុងមួយថ្ងៃ (ពិសាជាមួយទឹកសាប)។
ស្លឹកស្វាយល្អសម្រាប់សុខភាពរបស់យើងណាស់ ដោយសារវាសម្បូរវីតាមីន អង់ស៊ីម សារធាតុប្រឆាំងអុកស៊ីតកម្ម និង ជាតិរ៉ែជាច្រើនទៀត។ ស្លឹកស្វាយអាចព្យាបាលគ្រុនក្តៅ រាគរូស គេងមិនលក់ ប៉ោងសរសៃ ជំងឺហឺត ជំងឺរលាកទងសួត និងផ្តាសាយ។ ក្រៅពីនេះ ស្លឹកស្វាយអាចបន្ថយសម្ពាធឈាម និងពង្រឹងសរសៃឈាមផងដែរ៕
ប្រភព៖ myilifestlye